ឪពុក​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​កូនស្រី​បង្កើត​អាយុ ១៤ ឆ្នាំ

6 Videos

​នេះ​ជា​រឿងរ៉ាវ​ធ្វើ​ឲ្យ​សង្គម​ទាំងមូល​មានការ​ស្អប់ខ្ពើម​យ៉ាងខ្លាំង ដោយសារតែ​ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន​ម្នា​ក់បាន​ប្រ​ព្រឹ​ត​អំពើ​ឆ្គួ​ត​លីលា​ដូច​សត្វ ដោយ​ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន ដែលមាន​អាយុ ទើបតែ ១៤ ឆ្នាំ​ប៉ុណ្ណោះ ។ ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៦ នេះ សម្ថ​កិច្ច​ប៉ូលីស ប៉ុ​ស្ត៏​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ ខេត្តព្រៃវែង បានធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ឪពុក នៅ​ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៦ នេះ ក្រោយពី​បាន​ចាប់រំលោភ​កូនស្រី​របស់ខ្លួន​បានសម្រេច​ពេល​នាង​នៅ​
​ផ្ទះ​ម្នាក់ឯង ព្រោះ​ម្តាយ​នាង​មិន​នៅផ្ទះ ។​

M88

ឪពុក​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​កូនស្រី​បង្កើត​អាយុ ១៤ ឆ្នាំ

​សម្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ ឈ្មោះ សុវណ្ណ វុន ភេទ​ប្រុស​អាយុ ​៣៥ ​ឆ្នាំមាន​ទីលំនៅ ភូមិ ៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ ឯ​កុមារី​រងគ្រោះ​ឈ្មោះ វ ស ខ ភេទ​ស្រី​អាយុ ១៤ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជាមួយ ហើយ​ត្រូវ ជា​កូន បង្កើតរ​បស់ជនស​ង្ស​យ័ ។

ឪពុក​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​កូនស្រី​បង្កើត​អាយុ ១៤ ឆ្នាំ

ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ចាប់រំលោភ កូនស្រី​របស់ខ្លួន នៅពេល​ប្រពន្ធ​មិន​នៅផ្ទះ​រវល់​លក់ដូរ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ។ ជាហេតុ ធ្វើ​ឲ្យ​ជនសង្ស័យ​ឈ្លៀត​ឪ​កាស​ចាប់រំលោភ​កូន​រហូត​បានសម្រេច បើទោះបីជា​នាង​ខំ​រើ​បំ​រ៉ា​ស់​និង​យំ​អង្វរ​យ៉ាងណាក៏ដោយ ក៏​នៅតែ​គេច​មិន​ផុតពី​ក្រ​ញ៉ាំ​បី​សា​ចតុ​ណ្ហា​ក្រាស​ដែល​កំពុងពុះ​កញ្ជ្រោល​រប​ស់​ឪពុក​ខ្លួន​នោះដែរ ។​

​ក្រោយពេល​កើតហេតុ ជ​នស​ង្ស​យ័​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ ការចោទប្រកាន់​របស់​ប្រពន្ធ​ខ្លួន​ពិតមែន ដោយសារ​ស្រវឹងស្រា​ទប់​អារម្មណ៍​មិនបាន​៕ សុថា​ត់​