Barca ស្វែង​រក​​ដៃ​គូ​​ឧបត្ថម្ភ​​លើ​អាវ​ថ្មី តម្លៃ​​កំណត់ត្រា​លើ​លោក

ក្លឹប​យក្ស​អេស្ប៉ាញ FC Barcelona ​​កំពុង​ស្វែង​រក​ដៃ​គូ​ឧបត្ថម្ភ​លើ​អាវ​ថ្មី ដែល​​​​នឹង​ទទួល​បាន​តម្លៃ​កុងត្រា​ថ្លៃ​បំផុត​លើ​លោក ​និង​​បំបែក​កំណត់ត្រា​ក្លឹប​បិសាច​ក្រហម​ Manchester United ដែល​​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ Chevrolet ទៀត។

 

Barca ស្វែង​រក​​ដៃ​គូ​​ឧបត្ថម្ភ​​លើ​អាវ​ថ្មី តម្លៃ​​កំណត់ត្រា​លើ​លោក

 

កិច្ចសន្យា​រវាង​ក្លឹប​ជើង​ឯក​ La Liga និង​ដៃ​គូ​ឧបត្ថម្ភ​លើ​អាវ​បច្ចុប្បន្ន​ Qatar Airways ​នឹង​បញ្ចប់​នៅ​រដូវ​ក្ដៅ​​ខាង​មុខ​នេះ​ហើយ ​ហើយ​ក្លឹប​ពុំ​បាន​យល់​ព្រម​ចុះ​កុងត្រា​ថ្មី​ទៀត​ទេ។ Barca សង្ឃឹម​ថា នឹង​អាច​ស្វែង​រក​​ដៃ​គូ​​​សហការ​ឧបត្ថម្ភ​ថ្មី ​ដែល​នឹង​ទទួល​បាន​ចំណូល​ ៥២​លាន​ផោន​ក្នុង​១​ឆ្នាំ ​ច្រើន​ជាង​ក្រុម​ Man Utd ​ដែល​បាន​ពី​ Chevrolet ចំនួន​៥​លាន​ផោន។

 

Barca ស្វែង​រក​​ដៃ​គូ​​ឧបត្ថម្ភ​​លើ​អាវ​ថ្មី តម្លៃ​​កំណត់ត្រា​លើ​លោក

 

​បើ​តាម​កាសែត​ក្នុង​ស្រុក​ Mundo Deportivo ​​បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ​​ស្វែង​រក​ចំនួន​លុយ​ដ៏​ច្រើន​បំបែក​កំណត់ត្រា​ពី​ដៃ​គូ​ឧបត្ថម្ភ​លើ​អាវ​ថ្មី​នេះ ​គឺ​ដើម្បី​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​តារា​ឆ្នើម​ Lionel Messi ៦​ឆ្នាំ​ទៀត​ ​រហូត​ដល់​ឆ្នាំ​២០២២ ដោយ​ត្រូវ​​ដំឡើង​ថ្លៃ​​ឈ្នួល​​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​​បន្ថែម​ និង​គ្រោង​នឹង​ពង្រីក​កីឡដ្ឋាន​ Camp Nou ​បន្ថែម​កៅអី​ដល់​ ១០​ម៉ឺន​៥ពាន់​នាក់​ផង​ដែរ៕

 

-ចុចអាន៖ ដឹង​ថ្ងៃ​ប្រកួត​ El Clasico លើក​ទី​២​ Barca ប៉ះ​ Real ហើយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ thesun