ទើប​បញ្ចាំង​បាន​បួន​ថ្ងៃ​ទស្សនិកជន​ទទូច​ចង់​ឲ្យ​មាន​វគ្គ​បន្ត​ពី “London has fallen”

“London has fallen ” ភាពយន្ត​ស៊ើបអង្កេត​បាញ់​ប្រហារ​រញ្ជួយ​ទីក្រុង​ឡុងដុង បាន​ចាប់ផ្ដើម​បញ្ចាំង​តាំងពី​ថ្ងៃ ៤-មីនា នៅ​គ្រប់​​រោង​កុន​ទំនើប​ៗ​នៅ​ភ្នំពេញ និង​មាន​ទស្សនិកជន​តម្រង់​ជួរ​ចាំ​ទិញ​សំបុត្រ​ចូល​ទស្សនា​ច្រើន។

 

ពេល​ចប់​អ្នក​ទស្សនា​នៅតែ​ជជែក​វែកញែក​គ្នា និង​បាន​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​ឈុត​ឆាក​ប្រយុទ្ធ​របស់​តួ​ប្រធានាធិបតី និង​អង្គរក្ស Mike Banning ថា​ពិត​ជា​មាន​ភាព​ក្លាហាន​ខ្លាំងពូកែ ហើយ​ចង់​ទស្សនា​ភាគ​បន្ត។

 

 

ជាក់ស្ដែង​កញ្ញា និមល អ្នក​ធ្វើការ​ផ្នែក​ធនាគារ​បាន​និយាយ​ថា ក្រោយ​ពី​ទស្សនា​រួច​នៅ​រោងភាពយន្ត Major Cineplix by Callcard ថា​ នាង​គឺជា​អ្នក​គាំទ្រ​ស៊េរី​បាញ់​ប្រហារ​នេះ​តាំងពី​វគ្គ​១។ “ចំណែក​វគ្គ​នេះ​វិញ​ គឺ​ល្អ​មិន​ចាញ់​វគ្គ​មុន​ឡើយ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ខាង​ផលិតកម្ម​អាច​នឹង​ចេញ​វគ្គ ៣ ឬ ៤ បន្ត​ទៀត។

 

“ខ្សែភាពយន្ត​ពិតជា​អស្ចារ្យ​មែន គ្រប់​សកម្មភាព​បាញ់​សាហាវ​បំផុត និង​បង្ហាញ​ពី​សមត្ថភាព​ស៊ើប​អង្កេត​ដ៏​ប៉ិនប្រសប់​របស់​ភ្នាក់ងារ​អាមេរិក​ដូច​ពិត​ៗ​តែម្ដង”។ នេះ​ជា​ការ​រៀបរាប់​របស់​យុវជន ចននី ។ បុរស​វ័យ ២០ ឆ្នាំ​បន្ត​ថា ​នឹង​រង់ចាំ​វគ្គ​ក្រោយ ថា​តើ​ខាង​ណា​វិញ គឺជា​អ្នក​តាម​សម្លាប់​ប្រធានាធិបតី​អាមេរិក។

 

ទើប​បញ្ចាំង​បាន​បួន​ថ្ងៃ​ទស្សនិកជន​ទទូច​ចង់​ឲ្យ​មាន​វគ្គ​បន្ត​ពី “London has fallen”

 

“Olympus has fallen” ជា​រឿង​ដែល​និយាយ​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ប្រធានាធិបតី​អាមេរិក​ពី​សំណាក់​ក្រុម​កូរ៉េ​ខាងជើង និង “London has fallen ” ក៏​នៅតែ​មាន​អ្នក​តាម​សម្លាប់​ដដែល​ដោយ​​រៀប​អន្ទាក់​សម្លាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ជា​មុន​ បន្ទាប់​មក​មេ​ដឹកនាំ​ធំ​ៗ​របស់​ពិភពលោក​បាន​ទៅ​ជួបជុំគ្នា​នៅ​ទីក្រុង​ឡុងដុង​រួច​ទើប​ចាត់ការ​តាម​ក្រោយ។

 

ផែនការ​រៀបចំ​ធ្វើឃាត​មេដឹកនាំ​ពិភពលោក​ទាំងអស់ បាន​ធ្វើឲ្យ​ទីក្រុង​ឡុងដុង​ទាំង​មូល​កក្រើក​ដោយ​ស្នូរ​ផ្ទុះ​គ្រាប់បែក​គ្រាប់​កាំភ្លើង។ ចុងក្រោយ​មាន​តែ​វីរបុរស​ភ្នាក់ងារ​ចារកម្ម​អាមេរិក  Banning សម្ដែង​ដោយ​កំពូល​តារា​ប្រុស​រាង​សង្ហា Gerard Butler និង​ភ្នាក់ងារ​អង់គ្លេស MI6 (សម្ដែង​ដោយ Charlotte Riley) ប៉ុណ្ណោះ ទើប​អាច​បញ្ឈប់​ក្រុម​ភេរវជន​ទាំង​នោះ​បាន៕

 

ទើប​បញ្ចាំង​បាន​បួន​ថ្ងៃ​ទស្សនិកជន​ទទូច​ចង់​ឲ្យ​មាន​វគ្គ​បន្ត​ពី “London has fallen”

 

 

អត្ថបទ៖ទ្រី រ៉ាវី