លោក សៅ សុខានឹងដោះស្រាយ បញ្ហាប្រឈម ការបង្ក្រាប បទល្មើសព្រៃ នៅខេត្តដែលជួបប្រទះ

ភ្នំពេញ៖ នាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងជាប្រធាន គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ បានសន្យាថា នឹងធ្វើការដោះស្រាយបញ្ហា ប្រឈមក្នុងការបង្ក្រាប បទល្មើសព្រៃនៅខេត្តដែល ជួបប្រទះនាពេលកន្លងមក។

ការថ្លែងរបស់ នាយឧត្តមសេនីយ សៅ សុខា បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦  ក្នុងពេលលោក បានដឹកនាំ អនុប្រធាន សមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យជាក់ស្តែងលើការងារ ដែលបានដាក់ចេញកន្លងទៅ នៅតាមបណ្តាខេត្តភូមិភាគឦសាន។

លោកបានលើកឡើង នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកកងរាជអាវុធហត្ថ លើផ្ទៃថា “ក្នុងករណីថ្នាក់ខេត្តមានសំណូមពរ អំពីការលំបាក ឬប្រឈមបញ្ហា ណាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការជាតិ នឹងដោះស្រាយភ្លាមៗនៅកន្លែង ដើម្បីឲ្យការងារសម្រេចតាមទិសដៅ ដែលបានដាក់ចេញ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា  នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បានសម្រេចបង្កើត គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ព្រៃឈើដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន។ ក្រោយពីជនមានអំណាចធំៗ ដែលជាឈ្មួញដឹកឈើ បាននាំគ្នាដឹកឈើដោយខុសច្បាប់ ឆ្លងតាមព្រំដែនទៅក្រៅប្រទេស។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី១៥ មករា សម្តេចតេជោ ហ៊ុន សែន បានព្រមានដកដំណែង អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ បើទប់ស្កាត់ បទល្មើស រត់ពន្ធឈើទៅប្រទេស វៀតណាមមិនបាន។ ក្នុងនោះសម្តេចតេជោ បានបញ្ជាឲ្យបិទច្រករត់ពន្ធឈើ ទៅវៀតណាម ពិសេស ករណី លោក ឧកញ៉ា លឹម វណ្ណា ហៅ ខ្នា និងឧកញ៉ា ស៊ឹម សំអុល ដែលកាងដឹកឈើ។

ដើម្បីបង្រ្កាបការនាំចេញឈើ ដោយខុសច្បាប់ទៅវៀតណាមនោះ នឹងត្រូវចំណាយ ថវិកា៥០០លានរៀល ឧទ្ធម្ភាគចក្រ ២គ្រឿង ប្រើប្រាស់កម្លាំងសរុប ទាំងអស់៣៦០នាក់។

ក្នុងពិធីបើកសន្និបាត និងសម្ពោធអគារ មរតកតេជោ នៅក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ កុម្ភៈ សម្តេចតេជោ បានបញ្ជាទៅកាន់នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យបាញ់គ្រាប់រ៉ុក្កែតពីលើ ឧទ្ធម្ភាគចក្រ ប្រសិនមានជនព្រហើន និងរញ៉េរញ៉ៃ ហើយបន្តកាប់ឈើខុសច្បាប់៕