ម្នាស់ Page Master Beer និងPage Khun Paly ត្រូវបានសមត្ថកិច្ច ធ្វើការស្រាវសង្ស័យជា Page ជនខិលខូច ប្រើសម្រាប់ជំរិតទារ ប្រាក់ពីអ្នកវិនិយោគ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ បាន និងកំពុងធ្វើការ ស្រាវជ្រាវស្វែងរក និងអាចឈាន ទៅដល់ការ ចាប់ខ្លួនម្ចាស់ Page Master Beer និងPage Khun Paly សង្ស័យជាPage ជនខិលខូចប្រើសម្រាប់ ជំរិតទារ ប្រាក់ពីអ្នកវិនិយោគ ហើយម្ចាស់ Page ទាំង២នេះ មិនដឹង យកទីតាំងណារៀបឆាកសំដែងពិតប្រាកដ ឬជាជនមានទីលំនៅកន្លែងណាច្បាស់លាស់នោះទេ គឺពេលចេញវីដេអូឃ្លីបមួយឈុតៗ ជននេះមានគំនិត បច្ចេកទេសគោះ ឬជាកម្មវត្ថុជម្រិតទារប្រាក់ ពីអ្នកវិនិយោគទន់ តាមរយះការគម្រាម កំហែង ជាថ្នូរ និងទុកឱកាស ឲ្យជនរងគ្រោះពិចារណាតថ្លៃ។

មន្រ្តីសមត្ថកិច្ច បានបញ្ជាក់ថា  បើទោះជាបុគ្គលនេះអះអាងថា ជាម្ចាស់កម្មសិទ្ធ Page Master Beer ក៏ដោយ ក៏អ្នកស៊ើបខ្លះដឹងថា ជននេះគឺជាមុខសញ្ញារង នូវបណ្តឹងផងដែរ។ វីដេអូឃ្លីបមួយណាក៏ឃើញ តែគម្រាមគេ ជាថ្នូរឲ្យចរចាបង់លុយ និងគំរាមជាដដែលៗថា គេនឹងយកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ សម្រាប់ជាថ្ងៃធ្វើសន្និសីទ បកអាក្រាតសំអុយពីអ្នកមិនព្រមចេញមកចរចាហើយគេយកបន្ទប់ Karaoke ឈ្មោះថា «តារាសួគ៍»ទឹកដីខេត្ត សៀមរាប ខាងក្រោយស្ថានីយ៍ប្រេងតេលា។

ដូច្នេះបើគេយកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ធ្វើសន្និសីទកាសែតមែននោះ ផែនការជំរិតទារប្រាក់គៀបសង្កត់ ដល់អ្នកវិនិយោគ អាចជាប់អន្ទាក់សមត្ថកិច្ចផងដែរ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់លើកទឹកចិត្ត ដល់អ្នកវិនិយោគ ឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីស្រូបយកកម្លាំងពលកម្មក្នុងស្រុកឲ្យពលរដ្ឋខ្មែរមានការងារធ្វើនោះ ។ ដូចនេះជនខិលខូចប្រើល្បិចជំរិតទារប្រាក់ ពីអ្នកវិនិយោគបែបល្បិចថ្មី អាចប្រឈមនិងច្បាប់ជាក់ ជាមិនខាន ឡើយ ៕