មន្ត្រីក្រសួង សុខាភិបាលស្នើឱ្យ បុគ្គលិកនារីត្រូវ ខិតខំយកអស់កម្លាំង កាយចិត្ត ព្យាបាលជំងឺជូន ប្រជាពលរដ្ឋប្រកប ដោយសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ លោកស្រី តាន់ វួចឆេង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមានប្រសាសន៍  ទៅកាន់ បងប្អូននារីដែល បម្រើការងារសុខាភិបាល ត្រូវខិតខំយក អស់កម្លាំងកាយ ចិត្ត ដើម្បីព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ប្រកបដោយ សីលធម៌វិជ្ជាជីវៈ។

ជាមួយគ្នានោះ លោកស្រី ក៏បានលើកទឹកចិត្ត ឱ្យបងប្អូននារី ត្រូវបង្កើនសមត្ថភាព របស់ខ្លួនជាប់ជានិច្ច ស្របពេលដែល ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែនបាន យកចិត្តដាក់ ចំពោះសមភាព យេនឌ័រ និងការចូលរួម របស់ស្ត្រីនៅក្នុង ការអភិវឌ្ឍ ប្រទេសជាតិ ដែលស្ត្រីមានតួនាទី សំខាន់ណាស់ ក្នុងការបំរើដល់សង្គម និងប្រទេសជាតិ ហើយបច្ចុប្បន្ននេះ ស្ត្រីបានចូលរួមនៅក្នុង សកម្មភាពជាច្រើន ដើម្បីអភិវឌ្ឍ ប្រទេសជាតិ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ក៏បានកោតសរសើរ ដល់មន្ទីរពេទ្យ ព្រះកុសុមៈ ដែលបានផ្ដល់សេវា ជួយដល់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ ក្រីក្រដោយ មិនរើសអើង និងប្រកបដោយ ក្រមសីលធម៌ និងវិជ្ជាជីវៈ ទោះបីជាមានការ លើកឡើងពីភាព អសកម្មមួយចំនួន ក៏ដោយ ប៉ុន្តែបានបំពេញ តួនាទីយ៉ាងល្អដើម្បី បំរើដល់ប្រជាជន ក្នុងការព្យាបាលជំងឺ បើទោះជាការផ្ដល់សេវា នៅមានការ ខ្វះខាតពិតមែន ប៉ុន្តែបានបំពេញ មុនពេលតាមគោលដៅ អភិវឌ្ឍ និងសហសវត្ស បានល្អគ្រប់កម្មវិធី របស់ក្រសួង សុខាភិបាល។

តាមរបាយការណ៌របស់ វេជ្ជបណ្ឌិតឯកទេស ហុក តុលា ប្រធាននារី នៃមន្ទីពេទ្យ ព្រះកុសមៈ បានឱ្យដឹងថា បុគ្គលិកជានារី មានចំនួន១៦៩នាក់ ស្មើរនឹង៤១% នៃបុគ្គលិកសរុប នៅក្នុងមន្ទីពេទ្យ ដែលបានធ្វើសកម្មភាព សំខាន់ចំនួន០៤ គឺ ការបំពេញភារកិច្ច តាមតួនាទី ជាមន្រ្តីសុខាភិបាល ប្រកបដោយ ព្រហ្មវិហារធម៌ មានចិត្តសណ្តោស អាណិតអាសូរ និងយកចិត្តទុកដាក់ ព្យាបាលអ្នកជំងឺ ដោយមិនឃ្លាតឆ្ងាយ ពីសីលធមីវិជ្ជាជីវៈ។ បុគ្គលិកនារីក៏បាន ចូលរួមក្នុងការងារ បណ្តុះបណ្តាល ការងារមនុស្សធម៌ និងការងារជួយគ្នា ទៅវិញទៅមក។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៦ នៅមន្ទីពេទ្យព្រះកុសុមៈ មានរៀបចំ កម្មវិធីអបអរសាទរ ទិវានារីអន្តរជាតិ៨ មិនា ២០១៦ ខួបលើកទី១០៥ វិនិយោគលើ សមភាពយេនឌ័រ ដើម្បីអភិវឌ្ឍប្រកបដោយ ចីរភាព ក្រោមវត្តមាន លោកជំទាវ តាន់ វួចឆេង រដ្ឋលេខាធិការ ក្រសួង សុខាភិបាល លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សា ភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេរជោ និងមានការអញ្ជើញ ចូលរួម ពីសំណាក់ វេជ្ជបណ្ឌិត និង បុគ្គលិកនារីជាច្រើននាក់ផងដែរ៕