អាជ្ញាធរស្រុកលំផាត់ និមន្តព្រះសង្ឃ៤អង្គ ប្រោសព្រហ្មបែប ពុទ្ធសាសនាតាម បណ្តោយផ្លូវជាតិ លេខ៧៦ចាប់ពី ព្រំប្រទល់ស្រុកកូនមុំ ស្រុកលំផាត់ រហូតដល់ព្រំប្រទល់ ស្រុកកោះញែក

រតនគិរីៈ ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការ កើនឡើងអាជ្ញាធរ ស្រុកលំផាត់បាននិមន្តព្រះសង្ឃ ៤អង្គ ប្រោសព្រហ្មបែប ពុទ្ធសាសនា ជ័យយន្តោសុំ សេចក្តីសុខ តាមដងផ្លូវជាតិ លេខ៧៦ ចាប់ពីព្រំប្រទល់ស្រុកកូនមុំ ស្រុកលំផាត់ រហូតដល់ព្រំប្រទល់ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ពិធីតាមបែបពុទ្ធសាសនា សុំសេចក្តីសុខនេះ ប្រព្រឹត្តទៅកាលពី វេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី០៦ ខែមិនា ម្សិលមិញ ស្ថិតនៅចំណុច ភ្នំកូនសេក (ព្រំប្រទល់ស្រុកកូនមុំ- លំផាត់) រហូតដល់ព្រំប្រទល់ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

អភិបាលស្រុកលំផាត់លោក នូ ថេ បានប្រាប់ឲ្យដឹងថា ដោយឃើញមានករណី គ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវលេខ៧៦ មានការកើនឡើង រហូតដល់ បាត់បង់ អាយុជីវិត ទើបលោកប្រជុំ ជាមួយអង្គភាព ជុំវិញស្រុកសហការ ជាមួយប្រជាពលរដ្ឋ និមន្តព្រះសង្ឃមក ប្រោសព្រហ្មលើករាសី ដេញនូវ ឧបទ្រុបទាំងឡាយ តាមបណ្តោយផ្លូវជាតិ លេខ៧៦ សុំសេចក្តីសុខ អោយអ្នកធ្វើដំណើរ គ្រប់ៗគ្នា។ លោកអភិបាលស្រុកបន្ត អោយដឹងទៀតថា នេះជាលើកទី១ហើយ ក្នុងមូលដ្ឋានស្រុក លំផាត់ ដែលមានពិធីបែប ពុទ្ធសាសនានេះ ដោយផ្លូវជាតិ៧៦នេះ រាជរដ្ឋាភិបាលទើបតែ កសាង និងអភិវឌ្ឍន៍ ជាស្ថាពររួចរាល់ថ្មីៗនេះ ដូច្នេះផ្លូវមានសភាព រលោងស្អាតអ្នកបើកបរ មានល្បឿនលឿន។ ចំណែកឯប្រជាពលរដ្ឋ មានការ សប្បាយចិត្ត យ៉ាងខ្លាំងចំពោះ អាជ្ញាធរស្រុកផ្តួចផ្តើម អោយមានពិធីតាម បែបពុទ្ធសាសនានេះ ដោយបង្ហាញអំពីការ គិតគូរសុខទុក្ខជូន ប្រជាពលរដ្ឋ៕