តុលាការ ខេត្តបន្ទាយមានជ័យ ដុតកម្ទេចថ្នាំញៀន ចំនួន ១២.៨៦៣.០០០ គ្រាប់

បន្ទាយមានជ័យ: សារធាតុញៀន៤ប្រភេទ មានចំនួន ១២.៨៦៣.០០០ គ្រាប់ ត្រូវបានតុលាការ និងអាជ្ញាធរខេត្ត ប្រារពពិធីដុត កម្ទេចចោល នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នៅ ភូមិ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ប៊ុក ម៉ាន់នី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌។

ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន មានប្រសាសន៍ថា វត្ថុតាងគ្រឿងញៀន និងសារធាតុញៀន ដែលត្រូវបាន ដុតកម្ទេច មាន៤ប្រភេទ ១.ឱសថម៉ាក់ Col Col Co ចំនួន៤៨កាតុង ស្មើរ ១២.៨៦៣.០០០គ្រាប់ (ដប់ពីរលាន ប្រាំបីរយ ហុកសិប បីពាន់គ្រាប់) ២.មីកូរ៉េចំនួន ៣៩៨ប្រអប់ ៣.តែយឹនសិនចំនួន ៥០ប្រអប់ ៤.ការហ្វេរប្រអប់ ចំនួន៥ប្រអប់។

លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រសាសន៍ថា៖ ដោយយោងតាម របាយការណ៍ នៅឆ្នាំ២០១៥ អយ្យការអម សាលាដំបូង ទទួលចាត់ការ និងកំពុងចាត់ការ សំណុំរឿងក្តី ព្រហ្មទណ្ឌមានចំនួន ១.៣៨៤ករណី ១.សំណុំរឿងសល់ឆ្នាំ ២០១៤ មានចំនួន៤៧០ ២.សំណុំរឿងចូលឆ្នាំ ២០១៥ ចំនួន៩១៤ ៣.សំណុំរឿងចាត់ការរួច ឆ្នាំ២០១៥ មានសរុបចំនួន ៧៧៨ ក្នុងនោះមានបើក ការស៊ើបសួរ ៦៤៩ ជម្រេះផ្ទាល់១៩។

គួរបញ្ជាក់ថា យោងរបាយការណ៍របស់អាជ្ញាធរ ប្រយុទ្ធប្រឆាំង គ្រឿងញៀន បានបង្ហាញថា ខេត្តបន្ទាយមានជ័យ ជាប់ចំណាត់ថ្នាក់ លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ រឿងបទល្មើស ជួញដូរគ្រឿងញៀន កើនឡើង៕

តុលាការ ខេត្តបន្ទាយមានជ័យ ដុតកម្ទេចថ្នាំញៀន ចំនួន ១២.៨៦៣.០០០ គ្រាប់

តុលាការ ខេត្តបន្ទាយមានជ័យ ដុតកម្ទេចថ្នាំញៀន ចំនួន ១២.៨៦៣.០០០ គ្រាប់

តុលាការ ខេត្តបន្ទាយមានជ័យ ដុតកម្ទេចថ្នាំញៀន ចំនួន ១២.៨៦៣.០០០ គ្រាប់