សួនកុមារ ក្រុងស្វាយរៀង ទាញកុមាជាច្រើន មកលេងកំសាន្ត

ស្វាយរៀង៖ សួនកុមារ ក្រុងស្វាយរៀង ដែលមានការរៀបចំ និងផ្តួចផ្តើមទ្បើង ដោយលោកស្រី ម៉ែន ភក្តី ហុកទ្បុងឌី និងលោក ម៉ែន វិបុល អភិបាលរងខេត្ត ធ្វើឲ្យទីកន្លែងសួននេះ មានភាពទាក់ទាញ ដល់ប្រជាពលរដ្ន យុវវយ័ជាពិសេស កុមារតែងតែ មកដើរលេងកំសាន្ត យ៉ាងសប្បាយ រីករាយជារៀងរាល់ថ្ងៃ ហើយពេលរាត្រីមាន ភ្លើងបំភ្លឺទៀតផង។

បើតាមប្រជាពលរដ្ន ម្នាក់ដែលនាំកូនៗ មកដើរលេងនៅ សួនកុមារនេះ បានអោយដឹងថា ពីមុនសួនកុមានេះ ពុំមានភាពទាក់ទាញ ដូចពេលនេះទេ ឥទ្បូវមានទាំងឧបករណ៍ ក្មេងលេងគ្រប់ប្រភេទ និងអាចអោយលេងនៅ ពេលយប់បាន ព្រោះមានភ្លើងបំភ្លឺ យ៉ាងចញ្ចាំងចញ្ចាច រហូតទាល់ភ្លឺ។

ហើយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមការងារ សហភាពសហពន្ធ័ យុវជនកម្ពុជា ខេត្តបានដឹក សម្ភារៈហាត់ប្រាណ ដែលជាការឧបត្ថម្ភ របស់សប្បុរសជន នៅភ្នំពេញមក ដាក់នៅសួនកុមារ ដើម្បីអោយជាង វាសវែង និងចាក់គ្រឹះបេតុង បំពាក់នៅទីតាំងក្នុង បរិវេណសួននេះ ទុកសម្រាប់បងប្អូន ឪពុកម្តាយ នាំកូនៗចៅៗ មកលេងកម្សាន្ត និងហាត់ប្រាណ នៅទីនេះផងដែរ៕