ភស្តុតាង​ទាំង​នេះ​​បញ្ជាក់ថា​​ឆ្នាំង​សាក​ទូរសព្ទ​​​ក្លែង​ក្លាយ​ពិត​ជា​គ្រោះ​ថ្នាក់

​​ប្រសិន​បើ​បច្ចុប្បន្ន​នេះ​អ្នក​កំពុង​ប្រើ​ប្រាស់​ឆ្នាំង​សាក​​ទូរសព្ទ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ដទៃ​ មិន​មែន​ជា​ក្រុមហ៊ុន​ដើម​នៃ​ទូរសព្ទ​ អ្នក​គួរ​តែ​ឈប់​ប្រើ​ប្រាស់​វា​ចាប់​ពី​ពេល​នេះ​ ដោយ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​​ស្រប​ច្បាប់​ជំនួស​វិញ។

 

ឆ្នាំង​សាក​​​ទូរសព្ទ​ ឬ​ថ្ម​ទូរសព្ទ​ក្លែង​ក្លាយ​ភាគ​ច្រើន​​មិន​បាន​ផលិត​ឡើង​ឲ្យ​ស្រប​តាម​កម្រិត​ស្តង់ដារ​នោះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ពី​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ដែរ។ ​ផលិតផល​ទាំង​នេះ​​អាច​បង្កើត​​ជា​ឧបទ្ទវហេតុ​​​ផ្ទុះ ឆាប​ឆេះ​ ខូច​ខាត​ទូរសព្ទ និង​អាច​ធ្វើ​ឲ្យ​អ្នក​រង​របួស​ថែម​ទៀត​ផង។

 

ខាង​ក្រោម​នេះ​ជា​ភស្តុតាង​អាច​បង្ហាញ​ថា​ឆ្នាំង​សាក​ក្លែង​ក្លាយ​ពិត​ជា​គ្រោះ​ថ្នាក់​មែន៖

 

[email protected][email protected]ក្លែងក្លាយ​ពី​វិបសាយ​ Amazon ហើយ​គាត់​បាន​ Review (វាយ​តម្លៃ) លើ​គុណភាព​របស់​វា​ដោយ​ប្រើ​​ប្រាស់​រូប​មួយ​សន្លឹកដូច​ខាង​ក្រោម

 

ភស្តុតាង​ទាំង​នេះ​​បញ្ជាក់ថា​​ឆ្នាំង​សាក​ទូរសព្ទ​​​ក្លែង​ក្លាយ​ពិត​ជា​គ្រោះ​ថ្នាក់

 

 

@ឆ្នាំង​សាក​ក្លែង​ក្លាយ​របស់​អ្នក​ប្រើ​ប្រាស់​វិបសាយ​ Reddit មួយ​រូប​បាន​ផ្ទុះ​

 

ភស្តុតាង​ទាំង​នេះ​​បញ្ជាក់ថា​​ឆ្នាំង​សាក​ទូរសព្ទ​​​ក្លែង​ក្លាយ​ពិត​ជា​គ្រោះ​ថ្នាក់

 

 

@អ្នក​ប្រើ​ប្រាស់​វិបសាយ​ Reddit មួយ​រូប​ទៀត​បាន​ប្រើ​ប្រាស់​ឆ្នាំង​សាក​ក្លែង​ក្លាយ​បណ្ដាល​ឲ្យ​ទូរសព្ទ​​ Galaxy Nexus របស់​ខ្លួន​ផ្ទុះ

 

ភស្តុតាង​ទាំង​នេះ​​បញ្ជាក់ថា​​ឆ្នាំង​សាក​ទូរសព្ទ​​​ក្លែង​ក្លាយ​ពិត​ជា​គ្រោះ​ថ្នាក់

 

 

@ខាង​ក្រោម​នេះ​គឺ​ទូរសព្ទ​ iPhone 5c ​ម្ចាស់​របស់​វា​អះអាង​ថា​ផ្ទុះ​ដោយ​សារ​ឆ្នាំង​សាក​ក្លែង​ក្លាយ​ដែល​ទិញ​នៅ​ស្ថានីយប្រេងឥន្ធនៈ។ ហេតុ​ការ​ផ្ទុះ​នេះ​ធ្វើ​ឲ្យ​​ផ្នែក​នៃ​រាងកាយ​របស់​គាត់​រលាក​ និង​វិះ​តែ​ឆេះ​ផ្ទះ​ថែម​ទៀត​ផង។

 

ភស្តុតាង​ទាំង​នេះ​​បញ្ជាក់ថា​​ឆ្នាំង​សាក​ទូរសព្ទ​​​ក្លែង​ក្លាយ​ពិត​ជា​គ្រោះ​ថ្នាក់

 

 

[email protected][email protected][email protected]យក​មក​ប្រើ​ ព្រោះ​តែ​ភ្លេច​ឆ្នាំង​សាក​ Original នៅ​ឯ​ផ្ទះ។ ជា​អកុសល​​ទូរសព្ទ​​បាន​ផ្ទុះ​ចំ​មុខ​នាង​ ខណៈ​ពេល​លើក​ទូរសព្ទ​យក​មក​និយាយ។

 

ភស្តុតាង​ទាំង​នេះ​​បញ្ជាក់ថា​​ឆ្នាំង​សាក​ទូរសព្ទ​​​ក្លែង​ក្លាយ​ពិត​ជា​គ្រោះ​ថ្នាក់

 


ចុច​អាន៖ iPhone 7 ​នឹង​មាន​បំពាក់​​ប្រព័ន្ធ​ 4G ល្បឿន​លឿន​​ផលិត​ដោយ​ក្រុមហ៊ុន​​ Intel​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechInsider