ម្នាស់ Page Master Beer និងPage Khun Paly ត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ សង្ស័យជា Page ជនខិលខូច ប្រើសម្រាប់ជំរិតទារប្រាក់ ពីអ្នកវិនិយោគ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ បាន និងកំពុងធ្វើការ ស្រាវជ្រាវស្វែងរក និងអាចឈានទៅដល់ការ ចាប់ខ្លួនម្ចាស់ Page Master Beer និង Page Khun Paly សង្ស័យជាPage ជនខិលខូចប្រើសម្រាប់ ជំរិតទារ ប្រាក់ពីអ្នកវិនិយោគ ហើយម្ចាស់ Page ទាំង២នេះ មិនដឹងយកទីតាំងណា រៀបឆាកសំដែងពិតប្រាកដ ឬជាជនមានទីលំនៅកន្លែងណាច្បាស់លាស់នោះទេ គឺពេលចេញវីដេអូឃ្លីបមួយឈុតៗ ជននេះមានគំនិត បច្ចេកទេសគោះ ឬជាកម្មវត្ថុជម្រិតទារប្រាក់ ពីអ្នកវិនិយោគទុន តាមរយៈការគំរាមកំហែងជាថ្នូរ និងទុកឱកាស ឲ្យជនរងគ្រោះពិចារណាតថ្លៃ។

មន្រ្តីសមត្ថកិច្ចបានបញ្ជាក់ថា  បើទោះជាបុគ្គលនេះអះអាងថា ជាម្ចាស់កម្មសិទ្ធ Page Master Beer ក៏ដោយ ក៏អ្នកស៊ើបខ្លះដឹងថា ជននេះគឺជាមុខសញ្ញា ​រងនូវបណ្តឹងផងដែរ។ វីដេអូឃ្លីបមួយណាក៏ឃើញ តែគំរាមគេ ជាថ្នូរឲ្យចរចាបង់លុយ និងគំរាមជាដដែលៗថា គេនឹងយកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ សម្រាប់ជាថ្ងៃធ្វើសន្និសីទ បកអាក្រាតសំអុយពីអ្នកមិនព្រមចេញមក​ ចរចាហើយគេយកបន្ទប់ Karaoke ឈ្មោះថា «តារាសួគ៍»​ ទឹកដីខេត្តសៀមរាប ខាងក្រោយស្ថានីយ៍ប្រេងតេលា។

ដូច្នេះបើគេយកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ធ្វើសន្និសីទកាសែតមែននោះ ផែនការជំរិតទារប្រាក់គៀបសង្កត់ ដល់អ្នកវិនិយោគ អាចជាប់អន្ទាក់សមត្ថកិច្ចផងដែរ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើកទឹកចិត្ត ដល់អ្នកវិនិយោគ ឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីស្រូបយកកម្លាំងពលកម្មក្នុងស្រុកឲ្យពលរដ្ឋខ្មែរមានការងារធ្វើនោះ ។ ដូចនេះជនខិលខូចប្រើល្បិចជំរិតទារប្រាក់ ពីអ្នកវិនិយោគបែបល្បិចថ្មី អាចប្រឈមនិងច្បាប់ជាក់ ជាមិនខានឡើយ ៕

ម្នាស់ Page Master Beer និងPage Khun Paly ត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ សង្ស័យជា Page ជនខិលខូច ប្រើសម្រាប់ជំរិតទារប្រាក់ ពីអ្នកវិនិយោគ
ម្នាស់ Page Master Beer និងPage Khun Paly ត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ សង្ស័យជា Page ជនខិលខូច ប្រើសម្រាប់ជំរិតទារប្រាក់ ពីអ្នកវិនិយោគ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត