៦០នាក់ ដេកពេទ្យ ដោយសារផ្ទុះម៉ាស៊ីន ទូកកម្សាន្តមួយ នៅថៃ (មានវីដេអូ)

ថៃ៖ ថ្មីៗនេះ អ្នកទេសចរ តាមទូកកម្សាន្តថៃ ព្រលឹងចុងសក់គ្រប់ៗគ្នា ដោយសារតែការផ្ទុះម៉ាស៊ីនទូក បណ្តាលឲ្យអ្នកដំណើររងរបួសជាច្រើននាក់។

បើតាមប្រភពបានដឹងដែរថា ទូកមួយគ្រឿងផ្ទុកមនុស្សប្រមាណជាង ៨០នាក់ បានផ្ទុះម៉ាស៊ីន បង្កឲ្យអ្នកដំណើរ ៦០នាក់ រងរបួសរលាកភ្លើង ចំណែកឯអ្នកខ្លះទៀត ភ័យស្លន់ស្លោលោតចូលទឹក។ នៅក្នុងហេតុការណ៍នោះ​ មានជនជាតិមីយ៉ាន់ម៉ា ២នាក់ និងជនជាតិជប៉ុន១នាក់ផងដែរ ក្នុងចំណោមអ្នកដំណើរភាគច្រើន ជាជនជាតិថៃ ដែលបានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

មកទល់ពេលនេះ អ្នកទេសចរភាគច្រើន បានចេញពីមន្ទីរពេទ្យអស់ខ្លះហើយ នៅសល់យ៉ាងហោចណាស់ ១៤នាក់ទៀតតែប៉ុណ្ណោះ ដែលនៅបន្តសម្រាកព្យាបាល។

បើតាមសម្តីប៉ូលិសក្នុងតំបន់កើតហេតុ បានឲ្យដឹងថា អ្នកដំណើរ២នាក់ បានរងរបួសធ្ងន់ធ្ងរខ្លាំងជាងគេ ដោយសារតែការរលាក និងផ្ទុះប៉ះនូវសំបក និងកម្ទេចទូក។ ប៉ូលិសដដែលបន្តថា​ មូលហេតុដែលបង្កឲ្យទូកផ្ទុះដូចនេះ ដោយសារតែបញ្ហាបច្ចេកទេស ពោលគឺមានការធ្លាយប្រេង៕

៦០នាក់ ដេកពេទ្យ ដោយសារផ្ទុះម៉ាស៊ីន ទូកកម្សាន្តមួយ នៅថៃ (មានវីដេអូ)
៦០នាក់ ដេកពេទ្យ ដោយសារផ្ទុះម៉ាស៊ីន ទូកកម្សាន្តមួយ នៅថៃ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត