ជនអគតិ រុញរទេះ ទម្លាក់បុក 2នាក់ ម្តាយនិងកូនស្រីតូច រមៀលធ្លាក់ ពីលើជណ្តើរយន្ត (មានវីដេអូ)

ចិន៖ ថ្មីៗនេះ ជនមិនស្គាល់មុខម្នាក់ បានរុញរទេះដាក់ទំនិញ បំណងបុកនារី និងកុមារីតូចម្នាក់ ឲ្យធ្លាក់ពីលើជណ្តើរយន្ត ហើយបានរត់គេចខ្លួនបាត់ ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញផ្សារទំនើប។ ចំណែកខាងផ្សារទំនើបវិញអះអាងមិនទទួលខុសត្រូវឡើយ។

វីដេអូមួយដែលថតបានដោយកាម៉េរាសុវត្ថិភាព ក្នុងផ្សារទំនើបមួយកន្លែង បង្ហាញពីសកម្មភាពរបស់នារីម្នាក់កាន់ដៃក្មេងស្រីតូចម្នាក់ ដែលកំពុងតែឈរជិះជណ្តើរយន្តចុះមកក្រោមវិញ។ រំពេចនោះ ទើបតែដល់ពាក់កណ្តាល ស្រាប់តែមានរទេះរុញដាក់ទំនិញ ធ្លាក់ពីលើមកក្នុងល្បឿនលឿន បណ្តាលឲ្យស្រ្តីជាម្តាយ និងកូនស្រីដួលរមៀលផ្កាប់មុខចុះមកក្រោមតែម្តង។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្រ្តីជាម្តាយឈ្មោះ Xu បានថ្លោះជើង និងដួលសន្លប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលក្មេងស្រីរងគ្រោះវិញ មុខប្រលាក់សុទ្ធតែឈាម។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះកើតឡើង ក្នុងផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Harbi ខេត្ត Heilongjiang ប្រទេសចិន។ បច្ចុប្បន្នប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត តាមចាប់ខ្លួនជនល្មើស ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ជនអគតិ រុញរទេះ ទម្លាក់បុក 2នាក់ ម្តាយនិងកូនស្រីតូច រមៀលធ្លាក់ ពីលើជណ្តើរយន្ត (មានវីដេអូ)
ជនអគតិ រុញរទេះ ទម្លាក់បុក 2នាក់ ម្តាយនិងកូនស្រីតូច រមៀលធ្លាក់ ពីលើជណ្តើរយន្ត (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត