​នាំ​កូន​តូច​ទៅ​ផ្សារ​រាត្រី​ដើរ គួរ​ធ្វើ​ដូចម្តេច​?

​នាំ​កូន​តូច​ទៅ​ផ្សារ​រាត្រី​ដើរ គួរ​ធ្វើ​ដូចម្តេច​?

​ការ​រុញ​រទេះ​នាំ​កូន​ទៅ​ដើរលេង​គ្រប់​កន្លែង​គឺ​ជា​រឿង​ដែល​ងាយស្រួល ប៉ុន្តែ​ការ​រុញរ​ទេះ​នាំ​កូន​ទៅ​ផ្សារ​រាត្រី​ដើរ​គឺជា​រឿង​ដែល​លំបាក​បំផុត ដោយសារតែ​មាន​មនុស្ស​ច្រើន ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការ​រុញ​កូន​ចូល​ណាស់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ផ្សេងៗ​ក្នុងការ​នាំ​កូន​ទៅ​លេង​ក្នុង​ផ្សារ​រាត្រី​ដោយ​មិន​ស្មុគស្មាញ​ឡើយ​។ តើ​មាន​វិធី​អ្វី​ខ្លះ​ទៅ​?

ស្ពៀយ​កូន​ពីមុខ​
បើ​អ្នក​មិន​អាច​រុញ​រទេះ​ចូល អ្នក​អាច​ស្ពៀយ​កូន​ពីមុខ​បាន វា​មិន​ត្រឹមតែ​អាច​ការពារ​កូន​កុំ​ឲ្យ​របួស ថែម​ទាំង​ងាយស្រួល ដោយ​អ្នក​មិនចាំបាច់​បញ្ចេញ​កម្លាំង​ខ្លាំង​ក្នុងកា​រពរ​កូន​ឡើយ​។​

ទៅមុន​
អ្នក​មិន​ត្រូវ​នាំ​កូន​ទៅ​យប់​ពេក​ទេ អ្នក​គួរតែ​ទៅ​ពី​រាង​ព្រលប់ ទើប​មិន​សូវ​មាន​មនុស្ស​ច្រើន​ដែល​អាច​ធ្វើឲ្យ​កូនពិបាក​ដកដង្ហើម​។​

យក​សម្ភារៈ​ប្រើ​ប្រាប់​របស់​កូន​ទៅ​ជាមួយ​
អ្នក​ត្រូវ​តែ​យក​ដប​ទឹក ចាន ស្លាបព្រា​របស់​កូន​ទៅ​ជាមួយ ព្រោះ​របស់​ប្រើប្រាស់​នៅក្នុង​ផ្សារ​រាត្រី​នោះ​មាន​មេរោគ​ជាច្រើន​ដែល​អាច​ឆ្លង​ចូល​ក្នុង​រាងកាយ​កូន​បាន​យ៉ាង​ងាយ​បំផុត​។​

ឲ្យ​កូន​ពាក់​ម៉ាស​
នៅពេល​ដែល​អ្នក​នាំ​កូន​ចូល​ទៅក្នុង​ផ្សារ​រាត្រី អ្នក​ត្រូវ​តែ​ពាក់​ម៉ាស​ឲ្យគេ ហើយ​យក​ក្រណាត់​សើម​ដែល​អាច​សម្រាប់​មេរោគ​ទៅ​ជាមួយ ព្រោះ​កូន​តែងតែ​ប៉ះ​នេះ​ប៉ះ​នោះ ដូចនេះ​អ្នក​គួរតែ​យក​មក​ជូត​ឲ្យ​កូន ទើប​ដៃ​គេ​គ្មាន​មេរោគ​។​

ប្តូរ​ខោ​ទឹកនោម​មុន​ទៅ​
មុនពេល​ដែល​អ្នក​នាំ​កូន​ចូល​ទៅក្នុង​ផ្សារ​រាត្រី​នោះ អ្នក​គួរតែ​ប្តូរ​ខោ​ទឹកនោមឲ្យ​គេ​សិន ទើប​អ្នក​មិន​ពិបាក​ប្តូរ​ឲ្យគេ​នៅក្នុង​ផ្សារ​ដែល​មាន​មនុស្ស​ច្រើន​នោះ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។