ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត ប្រទេស​ហ្វី​លី​ពី​ន គ្រោង​ដាក់​បម្រាម​មិន​ឱ្យ​មានការ​ផ្សាយ​បន្ដ​ផ្ទាល់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ពិភពលោក​ទម្ងន់​ស្រាល​របស់​កីឡាករ Manny Pacquiao ព្រោះ​អាច​ធ្វើ​ឱ្យ​មាន​ប្រៀប​ជាង​បេក្ខភាព​ប្រធានាធិបតី​ដទៃ​ទៀត ។

នេះ​ជា​លើក​ចុង​ក្រោយ​របស់​Pacquiao ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​ដោយ​លោក​មាន​កម្មវិធី​ប្រកួត​ជាមួយ​លោក​Timothy Bradley ជនជាតិ​អា​មេ​រិ​ក និង​ជា​ម្ចាស់​ខ្សែ​ប្រវា​ត់​ទ​ម្ល​ន់​ស្រាល​របស់​អង្គការ​ប្រដាល់​ពិភពលោក (WBO) នៅ​ថ្ងៃ​ទី​៩ មេ​សា ខាង​មុខ មុន​ពេល​ឈាន​ដល់​ថ្ងៃ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ក្នុង​រយៈពេល​មួយ​ខែ​ក្រោយ គឺ​នៅ​ថ្ងៃ​ទី​៩ ឧសភា ៕