ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អតីត​ស្ត្រី​ទី​មួយ​សហរដ្ឋអាមេរិក​លោកស្រី​ណា​ន​ស៊ី រី​ហ្គេ​ន បាន​ទទួលមរណភាព​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មីនា ក្នុង​ជន្មាយុ​៩៤​ឆ្នាំ នៅផ្ទះ​លោកស្រី​នាទី​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ផ្នែក​សេវាកម្ម​ព័ត៌មាន​របស់​លោកស្រី​ថា អតីត​ស្ត្រី​ទី​មួយ​រូប​នោះ​បាន​ទទួលមរណភាព​ដោយសារ​ការ​គាំងបេះដូង ហើយ​សព​លោកស្រី​នឹង​បញ្ចុះ​នៅ​ឯ​បណ្ណាល័យ​ប្រធានាធិបតី​រ៉ូ​ណា​ល់ វី​ហ្គេ​ន ទន្ទឹម​នឹង​ផ្នូរ​ស្វាមី​លោកស្រី លោក​រ៉ូ​ណា​ល់ វី​ល​សុ​ន រី​ហ្គេ​ន ដែល​ទទួលមរណភាព​កាលពី​ខែមិថុនា ឆ្នាំ​២០០៤ ។

សេចក្តី​ប្រកាស​នោះ​បន្ត​ថា​មុន​ពេល​បញ្ចុះ​សាធារណជន​អាច​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោកស្រី​នៅ​ឯ​បណ្ណាល័យ ៕