ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ វេទិកាកសិករថ្នាក់ជាតិលើកទី៤ ​នឹងរៀបចំធ្វើនៅថ្ងៃទី០៩ មីនា ២០១៦​ ក្រោមប្រធានបទ​ "កសិករឆ្នើម ស្រ្តីក្នុងវិស័យកសិកម្ម" ។

វេទិកាដែលរៀបចំរួមគ្នា​ដោយក្រសួងកសិកម្ម រុក្ខានិងនេសាទ ​អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ​ជាង១០និងមានការចូលរួមពីវិស័យឯកជននិង​កសិករមកពីខេត្តជុំវិញ​បឹងទន្លេសាបនៅថ្ងៃពុធ​ក្នុង​សបា្តហ៍នេះ​ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាស​ឲ្យមានការពិភាក្សាស្វែងរកដំណោះស្រាយ​ចំពោះបញ្ហាចម្បងៗរបស់កសិករដូចជា ​ទឹក ​ទុននិងទីផ្សារ​ជាដើម ៕