ផ្លែ​ឈើ​ទាំង​៤ដែល​អ្នក​អាច​បរិភោគ​នៅពេល​យប់​បាន​

ផ្លែ​ឈើ​ទាំង​៤ដែល​អ្នក​អាច​បរិភោគ​នៅពេល​យប់​បាន​

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​រួម​មក​ហើយ​ពី​ផ្លែឈើ​មួយ​ចំនួន​ដែល​អ្នក​មិន​អាច​បរិភោគ​នៅពេល​យប់​បាន ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​ដែល​អ្នក​អាច​ពិសារ​នៅពេល​យប់​បាន​វិញ វា​នឹង​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​ក្រោយពេល​ដែល​ញ៉ាំ​រួច​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ផ្លែ​ម្នាស់​
នៅក្នុង​ផ្លែ​ម្នាស់​នេះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ជួយ​រំលាយ​ប្រូតេអ៊ីន និង​ជួយ​បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យមាន​លក្ខណៈ​រឹង​មាំ ប្រសិន​ជា​អ្នក​បរិភោគ​ក្រោយ​បាយ វា​នឹង​ជួយ​កាត់​ជាតិ​ខ្លាញ់ និង​ជួយ​រំលាយ​អាហារ​ក្នុង​រាងកាយ​អ្នក​បាន​លឿន​។​

ផ្លែ​ល្ហុង​
នៅក្នុង​ផ្លែ​ល្ហុង​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​ក្រពះ និង​ពោះវៀន​អ្នក​ឲ្យមាន​សុខភាព​ល្អ វា​នឹង​ជួយ​អ្នក​ឲ្យ​ចៀស​ពី​ជំងឺ​រលាក​ពោះវៀន និង​ក្រពះ ថែម​ទាំង​ជួយ​អ្នក​រំលាយ​អាហារ​បាន​ល្អ​ដូច​គ្នា​។​

ផ្លែ​គី​វី និង​ក្រូចឃ្វិច​
នៅក្នុង​ផ្លែឈើ​ទាំង​ពីរ​ប្រភេទ​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​រំលាយ​អាស៊ីត​ខ្លាញ់ និង​អាច​ជួយ​ក្រពះ​អ្នក​ឲ្យ​ឆាប់​រំលាយ​អាហារ​ទាំងឡាយ​បាន ដូចនេះ​វា​នឹង​មិនបំ​លែង​ទៅ​ជា​អា​ស៊ីតខ្លាញ់​ក្នុង​រាងកាយ​អ្នក​ច្រើន​ឡើយ ម្យ៉ាងទៀត​វា​នឹង​ជួយ​មិនឲ្យ​អាហារ​ទាំងអស់​ផ្ទុក និង​ស្ទះ​ក្នុង​ពោះវៀន​អ្នក​ទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ផ្លែ​ឈើ​ទាំង​៤ដែល​អ្នក​អាច​បរិភោគ​នៅពេល​យប់​បាន​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/07  Category:ជំងឺទូទៅ
Tags: