ក្រោយ​ទទួល​មេរៀន​រឿង​ស្នេហា សោ​ភ័​ណ្ឌ លីន​ដា ត្រូវការ​ឧកញ៉ា និង​មន្ត្រី​ស្តុក ដើម្បី​ស្អំ​បេះដូង​

ក្រោយ​ទទួល​មេរៀន​រឿង​ស្នេហា សោ​ភ័​ណ្ឌ លីន​ដា ត្រូវការ​ឧកញ៉ា និង​មន្ត្រី​ស្តុក ដើម្បី​ស្អំ​បេះដូង​

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​បរាជ័យ​ស្នេហា​២​លើក​ផ្ទួនៗ​កាលពី​កន្លងមកនេះ បានធ្វើ​ឲ្យ​តារា​ស្រី កញ្ញា សោ​ភ័​ណ្ឌ លីន​ដា ដេក​ឈឺចាប់​ស្ទើរ​រីងរៃ​ខ្លួន​សឹងតែ​រាងចាល​មិន​ចង់​មាន​ស្នេហា​ទៀតឡើយ​។ ប៉ុន្តែ​យ៉ាងណាមិញ ក្រោយពេល​សម្ងំ​ផ្សះផ្សា​ព្យាបាល​បេះដូង​អស់​មួយសន្ទុះ​ធំ ពេលនេះ​តារា​ស្រី​កញ្ញា សោ​ភ័​ណ្ឌ លីន​ដា បាន ប្រកាស​បើក​បេះដូង​ទទួល​ស្នេហ៍​ថ្មី​ពី​បុរស​ស្មោះ​ស្នេហ៍​ពិត ដើម្បី​យក​ធ្វើជា​គូ​អនាគត​។​

ក្រោយ​ទទួល​មេរៀន​រឿង​ស្នេហា សោ​ភ័​ណ្ឌ លីន​ដា ត្រូវការ​ឧកញ៉ា និង​មន្ត្រី​ស្តុក ដើម្បី​ស្អំ​បេះដូង​

កញ្ញា សោ​ភ័​ណ្ឌ លីន​ដា​តារា​មាន​ដើមកំណើត​នៅ​ទឹកដី​ផ្សារ​អ្នក​លឿង​ត្រើយ​ខាងកើត ត្រូវបាន​ប្រភព​ដែល​ស្និទ្ធ​និង​នាង​បង្ហើប​ថា ៖ “​បច្ចុប្បន្ន​មាន​អ្នក​ទាក់ទង​សុំ​ស្រឡាញ់​នាង​ច្រើនណាស់​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​គ្រាន់តែ​នាង​មិនទាន់​សម្រេច​ជ្រើស​យក​នរណាម្នាក់​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ​។ កញ្ញា សោ​ភ័​ណ្ឌ លីន​ដា​ដែល​ឆ្លងកាត់​ស្នេហា​រ៍​ពីរ​ភ្លើង​មកហើយ​នោះ​ប្រាប់ថា​៖​នាង​ចង់ទុក ភារកិច្ច​នេះ​ឲ្យ​គ្រួសារ​ជា​អ្នកសម្រេច​ម្តង ព្រោះ​កន្លងមក​អា​រឿង​រក​ប្រុស​ដោយ​ចិត្ត​ឯង​នេះ​ជួប​បញ្ហា​ឈឺចាប់​ជាច្រើន រួចមកហើយ​។​

ក្រោយ​ទទួល​មេរៀន​រឿង​ស្នេហា សោ​ភ័​ណ្ឌ លីន​ដា ត្រូវការ​ឧកញ៉ា និង​មន្ត្រី​ស្តុក ដើម្បី​ស្អំ​បេះដូង​

​លើសពីនេះ សោ​ភ័​ណ្ឌ លីន​ដា បាន​និយាយថា ខ្ញុំ​ពិតជា​បើកឱកាស​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ចង់បាន​ស្មោះ ដើម្បី​រស់នៅ​មើលថែរក្សា​គ្នា​នា​ថ្ងៃ​អនាគត​។ មិនតែប៉ុណ្ណោះ ក៏​ចង់​មាន​មនុស្ស​ស្មោះ​ស្នេហ៍​ចេះ​យល់ចិត្ត​ស្រឡាញ់​ឲ្យ​តម្លៃ​គ្នា ទៅវិញទៅមក​ផងដែរ​។​

ក្រោយ​ទទួល​មេរៀន​រឿង​ស្នេហា សោ​ភ័​ណ្ឌ លីន​ដា ត្រូវការ​ឧកញ៉ា និង​មន្ត្រី​ស្តុក ដើម្បី​ស្អំ​បេះដូង​

​តារា​សម្តែង​មាន​ដើមកំណើត​នៅ​ខេត្តព្រៃវែង កញ្ញា សោ​ភ័​ណ្ឌ លីន​ដា បាន​បន្ថែមថា សម្រាប់​មនុស្ស​ប្រុស​ដែល​នាង​ត្រៀម​ផ្ញើ​ខ្លួនប្រាណ​នា​ថ្ងៃ​អនាគត​នោះ គឺ​គ្រាន់តែ​ចេះ​ស្រ​ឡា​លាញ់ និង​ឲ្យ​តម្លៃ​នាង និង​គ្រួសារ​គឺ​ល្អ​ណាស់​៕

 

ក្រោយ​ទទួល​មេរៀន​រឿង​ស្នេហា សោ​ភ័​ណ្ឌ លីន​ដា ត្រូវការ​ឧកញ៉ា និង​មន្ត្រី​ស្តុក ដើម្បី​ស្អំ​បេះដូង​