ព្រោះ​រកប្រពន្ធ​ឲ្យ​មិនបាន កូនប្រុស​តិ​រ​ច្ឆា​ទ​សម្លាប់​ឪពុក​ជរា​ចោល​

6 Videos

​កាលពីពេល​ថ្មីៗ​នេះ មាន​ព្រឹត្តិការណ៍​គួរ​ឲ្យ​ហួសចិត្ត​មួយ​បានកើត​ឡើង​នៅ​តំបន់ Gansu ដែល​កូនប្រុស​បង្កើតបាន​សម្លាប់​ឪពុក​ខ្លួន​ដែល​ឈឺ​ដេក​នឹង​កន្ទេល ព្រោះតែ​ឪពុក​គ្មាន​លុយ​ដណ្តឹងប្រពន្ធ​ឲ្យ ។​​ ​យោងតាម​សារព័ត៌មាន គេ​បានដឹងថា ស្ថិតក្នុង​វ័យ ៤៦ ឆ្នាំ បុរស​ជនដៃដល់ ឬ គេ​ហៅថា កូន​តិ​រ​ច្ឆា​ទ មិនអាច​ទ្រាំទ្រ​នឹង​ភាព​គ្មាន​ប្រពន្ធ​បន្តទៀត​ទេ រហូត​គេ​ហ៊ាន​អូស​ឪពុក​បង្កើត​ដែល​កំពុងមាន​ជំងឺ​យ៉ាង​ទ្រុឌទ្រោម​ពី​គ្រែ យកទៅ​វាយ​រហូតដល់​ស្លាប់ ។

ព្រោះ​រកប្រពន្ធ​ឲ្យ​មិនបាន កូនប្រុស​តិ​រ​ច្ឆា​ទ​សម្លាប់​ឪពុក​ជរា​ចោល​

M88

ពេលដែល​ប៉ូលីស​ទៅដល់​កន្លែងកើតហេតុ កូនប្រុស​តិ​រ​ច្ឆា​ទគ​ម្រាម​នឹង​សម្លាប់​ខ្លួនគេ ប្រសិនបើ​ប៉ូលីស​ហ៊ាន​ចូល តែ​យ៉ាងណា​ក្រុម​ប៉ូលីស​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​ប្រើប្រាស់​ហ្គាស​បង្ហូរទឹកភ្នែក ។ មុនពេល​កើតហេតុ គេ​បានដឹងថា បុរស​ជនដៃដល់​មិន​សប្បាយ​ចិត្តនឹង​ឪពុកម្តាយ​ខ្លួន​នោះទេ ព្រោះតែ​ជីវភាព​គ្រួសារ​ក្រីក្រ រកប្រាក់​ដណ្តឹងប្រពន្ធ​ឲ្យ​គេ​មិនបាន ។​ ​គួរបញ្ជាក់​ផងដែរ​ថា មិនមែន​តែ​បុរស​ម្នាក់នេះ​ទេ ដែល​ជួប​បញ្ហា​រកប្រពន្ធ​មិនបាន ជាក់ស្តែង​មាន​បុរស​ជន​ជាតិចិន​ជាច្រើន​ផ្សេងទៀត​ដែល​ជួប​បញ្ហា​នេះ ព្រោះតែ​ចំនួន​មនុស្ស​ស្រី​ក្នុងប្រទេស​ចិន​តិចជាង​មនុស្ស​ប្រុស​ដល់​ទៅ ៣៣ លាន​នាក់ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)

ព្រោះ​រកប្រពន្ធ​ឲ្យ​មិនបាន កូនប្រុស​តិ​រ​ច្ឆា​ទ​សម្លាប់​ឪពុក​ជរា​ចោល​