មន្ទីរពេទ្យ​ចិន​ប្រកាស​សុំ​ការបរិច្ចាគ​លាមក​

6 Videos

​កាលពីពេល​ថ្មីៗ​នេះ មន្ទីរពេទ្យ​នៅ​សៀង​ហៃ​មួយកន្លែង​បានក្លាយ​ជា​ប្រធានបទ​ក្តៅគគុក បន្ទាប់ពី​ប្រកាស​សុំ​ជំនួយ​លា​មកពី​បណ្តា​ប្រជាន​ជន​នៅ​ប្រទេស​ចិន ។​​ ​គេ​បានដឹងថា ការអំពាវនាវ​សុំ​ការបរិច្ចាគ​របស់​មន្ទី​រ​ពេទ្យ​នេះ​មាន​ហេតុផល​ច្បាស់លាស់ គឺ​គេ​យក​លាមក​ទាំងនោះ​ទៅ​ស្រាវជ្រាវ​ក្នុង​កម្មវិធី FMT (Fetal Microbiota Transplant) ដែលជា​ដំណើរការ​មួយ​ប្រភេទ​ទាញយក​មេរោគ​ល្អ​ពី​លាមក​មនុ​ស្សមាន​សុខភាព​ល្អ យកទៅ​ព្យាបាល​ជំងឺ​ដែល​ទាក់ទង​ពោះវៀន និង ប្រព័ន្ធ​បញ្ចេញ​ចោល ។

មន្ទីរពេទ្យ​ចិន​ប្រកាស​សុំ​ការបរិច្ចាគ​លាមក​

M88

លោកគ្រូ​ពេទ្យ​ម្នាក់​ក្នុង​មន្ទីរពេទ្យ​នេះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ពួកគេ​ធ្លាប់​ប្រើប្រាស់​កម្មវិធី​ព្យាបាល​នេះ​លើ​ក្មេងៗ​ជាច្រើន​នាក់​មកហើយ តាំងពី ២ ឆ្នាំមុន​ម្ល៉េះ ប៉ុន្តែ​ដោយសារតែ​ខ្វះ​លាមក ទើប​ប្រកាស​សុំ​ជំនួយ​ពី​សាធារណជន ។ ចំពោះ​ប្រភេទ​លាមក​ដែល​នឹង​យកមក​ព្យាបាល​គឺ​តម្រូវ​លើ​មនុស្ស​មាន​អាយុ ១៨ ទៅ ៤០ ឆ្នាំ ដែលមាន​ការបញ្ចេញចោល​ទៀងទាត់​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល ២ ម៉ោង​ក្រោយពី​បត់ជើង​ហើយ ។​​ ​ការប្រកាស​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ប្រាកដ​ចិត្ត​ថា លាមក ដែល​បញ្ចេញ​ចោល​មិនមែន​គ្មាន​ប្រយោជន៍​នោះទេ ព្រោះ​វា​អាច​យកទៅជួយ​មនុស្ស​បាន​ថែមទៀត ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)

មន្ទីរពេទ្យ​ចិន​ប្រកាស​សុំ​ការបរិច្ចាគ​លាមក​

មន្ទីរពេទ្យ​ចិន​ប្រកាស​សុំ​ការបរិច្ចាគ​លាមក​