ទោះបី​ជា​យើង​អាច​បន្ថែម​មេម៉ូរី Micro SD ខាង​ក្រៅ​បាន​ច្រើន​ប៉ុណ្ណា ក៏​វា​មិន​អាច​ជំនួស មេម៉ូរី​ក្នុង​មាស៊ីន​បាន​ដែរ

បើតាមមតិលើកឡើងមួយចំនួន បាន​និយាយ​ថា​ ទូរស័ព្ទដែល​អាច​បន្ថែម​មេម៉ូរី​ខាង​ក្រៅ​បាន ទើប​ងាយ​ស្រួល​ប្រើ អាច​ផ្ទុកទិន្ន​ន័យ​បាន​ច្រើន។ ប៉ុន្តែអ្វីដែលអ្នកត្រូវយល់ដឹង ត្រង់ថា ទោះបីជា​យើង​អាច​បន្ថែម​មេម៉ូរី Micro SD ខាង​ក្រៅ​បាន​ច្រើនប៉ុណ្ណា ក៏វាមិនអាចជំនួស មេម៉ូរីក្នុងមាស៊ីនក្នុងមាស៊ីនបានដែរ។ ហេតុអ្វីបានជាយើង ហ៊ានអះអាងបែបនេះ? បើចង់ដឹងសូមស្វែងយល់ ជាមួយខេមបូរីផត ខាង​ក្រោម​នេះ៖

ទោះបី​ជា​យើង​អាច​បន្ថែម​មេម៉ូរី Micro SD ខាង​ក្រៅ​បាន​ច្រើន​ប៉ុណ្ណា ក៏​វា​មិន​អាច​ជំនួស មេម៉ូរី​ក្នុង​មាស៊ីន​បាន​ដែរ

ប្រសិនបើអ្នក ប្រើប្រាស់ស្មាតហ្វូនដែល មានអង្គផ្ទុកទិន្នន័យខាងក្នុង ទំហំ 32GB ហើយអ្នកធ្វើការបន្ថែម មេម៉ូរី Micro SD ខាងក្រៅដល់ទៅ 32GB ទៀត ដើម្បីទទួលបានមេម៉ូរី 64GB ក្នុងការប្រើប្រាស់​សម្រាប់​ផ្ទុកទិន្នន័យអោយបានច្រើន នោះអ្នកគិតខុសហើយ ព្រោះទោះបីជា យើងបន្ថែមមេម៉ូរីខាងក្រៅក្តី ក៏កម្មវិធី​ទាំង​អស់ ដែលយើងតម្លើង លើស្មាតហ្វូនរបស់យើង ទាំងអស់ត្រូវបានតម្លើងលើ មេម៉ូរីម៉ាស៊ីនដែរ។ ហើយ​​នៅពេលដែល យើងធ្វើការផ្លាស់ប្តូរ ទីតាំងទិន្នន័យនៃ កម្មវិធីទាំងនោះពី ដោយ​ Move ពីក្នុង​ម៉ាស៊ីន​មក​កាន់ SD Card គឺវាចម្លងមកតែ Data ប៉ុណ្ណោះ ចំណែកឯកម្មវិធី ផ្ទាល់នៅជាប់នឹង មេម៉ូរី​ទូរស័ព្ទ​ដដែល​។ ហើយបើយើងធ្វើការដោះ មេម៉ូរី Micro SD ចេញ នោះកម្មវិធីដែលយើងបាន តម្លើងមិនបាត់ទេ គ្រាន់​តែវាបាត់​ Data ប៉ុណ្ណោះ។

ទោះបី​ជា​យើង​អាច​បន្ថែម​មេម៉ូរី Micro SD ខាង​ក្រៅ​បាន​ច្រើន​ប៉ុណ្ណា ក៏​វា​មិន​អាច​ជំនួស មេម៉ូរី​ក្នុង​មាស៊ីន​បាន​ដែរ

ដោយសារមើលឃើញបញ្ហានេះ ក្រុមហ៊ុន Google បានបន្ថែម មុខងារមួយ ដើម្បីផ្លាស់ប្តូរ ការប្រើប្រាស់ មេម៉ូរី ក្នុងស្មាតហ្វូន តាមចិត្តដែលយើងចង់ប្រើ មានន័យថា សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 6.0 ជំនាន់ចុងក្រោយរបស់ Google វិញ យើងអាចធ្វើការជ្រើសរើសការប្រើប្រាស់ មេម៉ូរីរបស់យើងបាន។ ដូច្នេះបើយើង ជ្រើសយកមេម៉ូរី Micro SD ជាមេម៉ូរីគោលក៏បាន ឬ មេម៉ូរីមាស៊ីនជាមេម៉ូរីគោលក៏បាន។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ទោះបី​ជា​យើង​អាច​បន្ថែម​មេម៉ូរី Micro SD ខាង​ក្រៅ​បាន​ច្រើន​ប៉ុណ្ណា ក៏​វា​មិន​អាច​ជំនួស មេម៉ូរី​ក្នុង​មាស៊ីន​បាន​ដែរ

ចំពោះបញ្ហា មេម៉ូរីនេះក៏ជាបញ្ហាមួយចំបង សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូនដែរ ព្រោះ អ្នកប្រើប្រាស់​ភាគ​ច្រើន តែងតែ​ប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសសម្រាប់ស្មាតហ្វូនដែល មានមេម៉ូរីក្នុងម៉ាស៊ីន 16GB តែ​ម្តង។ សូម្បីតែ Galaxy S7 ដែលទើបនឹងចេញ ក៏បន្ថែមរន្ធដាក់មេម៉ូរីដែរ ព្រោះដើម្បីតម្រូវការរបស់​អតិថិជន ដែលចូលចិត្តផ្ទុកឯកសារច្រើនក្នុងទូរស័ព្ទ។

ទោះបី​ជា​យើង​អាច​បន្ថែម​មេម៉ូរី Micro SD ខាង​ក្រៅ​បាន​ច្រើន​ប៉ុណ្ណា ក៏​វា​មិន​អាច​ជំនួស មេម៉ូរី​ក្នុង​មាស៊ីន​បាន​ដែរ

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ទោះបី​ជា​យើង​អាច​បន្ថែម​មេម៉ូរី Micro SD ខាង​ក្រៅ​បាន​ច្រើន​ប៉ុណ្ណា ក៏​វា​មិន​អាច​ជំនួស មេម៉ូរី​ក្នុង​មាស៊ីន​បាន​ដែរ

  • ដោយ: Samphas
  • 2:24 PM, 07 March
  • ប្រភព: Android Pit
  • Tag: ចំណេះដឹងទូទៅ