Ronaldo ប្រាថ្នា​ចង់​ស៊ុត​គ្រាប់​បាល់​ដែល​ញាក់​ដាច់​កីឡាករ​ទាំង១១នាក់

Cristiano Ronaldo បាន​អះអាង​ថា​ខ្លួន​មាន​បំណង​ប្រាថ្នា ចង់​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់ដែល​កើត​ចេញ​ពី​ការញាក់ដាច់​កីឡាកររបស់​គូ​ប្រជែង​ទាំង​១១នាក់​នៅ​លើ​ទីលាន​ប្រកួត។

 

Ronaldo ប្រាថ្នា​ចង់​ស៊ុត​គ្រាប់​បាល់​ដែល​ញាក់​ដាច់​កីឡាករ​ទាំង១១នាក់

 

តារា​ឆ្នើម​ក្រុម​យក្ស​របស់​អេស្ប៉ាញ​បាន​និយាយ​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​កាសែត៖ “ខ្ញុំ​បាន​ស៊ុត​បញ្ចូល​ទីគ្រាប់បាល់អស្ចារ្យ​ជាច្រើន ប៉ុន្តែ​អ្វី​ដែល​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​គឺ​ការ​ញាក់​ដាច់​កីឡាករទាំង​១១នាក់​ខាង​គូ​ប្រកួត​រួច​ស៊ុតបញ្ចូលទី។ គ្រាប់​បាល់​ដូច្នោះ​តែង​កើត​មាន​នៅ​ក្នុង​ហ្គេម PlayStation ខ្ញុំ​គិត​ថា​មែនទែន វា​ក៏​អាច​ធ្វើ​ទៅ​រួចដែរ យើង​ចាំ​មើល​ទាំងអស់​គ្នា”។

 

Ronaldo ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​ក្នុង​ជ័យ​ជម្នះ ៧-១ របស់ Real Madrid លើ Celta Vigo កាល​ពី​ថ្ងៃ​សៅរ៍។ ទាំង​៤គ្រាប់​នោះ​សុទ្ធ​តែ​បាន​មក​ពី​ការ​ទាត់​បញ្ចូល​ទី​យ៉ាង​ល្អ​មាន​ដូចជា ការ​ទាត់​ហ្វ្រ៊ីឃីក​បញ្ចូល​ទី ការ​ទាត់​បាល់​ពី​ចម្ងាយ និង​តែត​បញ្ចូល​ទី៕

 

ចុចអាន៖ខ្សែ​ការពារ Man Utd បង្ហោះ​រូបកាល​វ័យ​កុមារ​​ជាមួយ Ronaldo

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English