យុវជន​ចំនួន​២​នាក់​បាន​រងរបួស​ធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន ត្រូវបាន​រថយន្ត​បើក​បញ្ច្រាសទិស​បត់​កាត់មុខ​បុក​ចំ​ពេញទំហឹង​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ចំនួន​២​នាក់​បាន​រងរបួស​ធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន ត្រូវបាន​រថយន្ត​បើក​បញ្ច្រាសទិស​បត់​កាត់មុខ​ដោយ​មិនបាន​ស៊ីញ៉ូ​ភ្លើង​ឲ្យ​ដឹង​ជាមុន បណ្តាល​ឲ្យ​ម៉ួ​តូ​បាន​បុក​ជញ្ជាំង​រថយន្ត​ផ្នែក​ខាងស្តាំ​ពេញទំហឹង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក CRV ពណ៌​ស្លែ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល​អត្តសញ្ញាណ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់​ថ្ងៃទី​៦ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ព្រះ​នរាយណ៍ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

នគ​បាល​ចរាចរណ៍​ក្រុង​បានអោយដឹងថា​៖ រថយន្ត​បង្កហេតុ​ម៉ាក CRV ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A- 1099 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល​អត្តសញ្ញាណ និង​អ្នករួមដំណើ​ម្នាក់ បើកទ្វារ​ចុះ​រត់គេចខ្លួន​ចូលក្នុង​កាស៊ីណូ​បាត់​។​ចំណែក​ជនរងគ្រោះ​២​នាក់​ឈ្មោះ មក់ ម៉ាញ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ស្រុក​គី​រី​វង្ស​ខេត្តតាកែវ និង ឈ្មោះ ស ងួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។ ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-1824 ។​

​ដោយឡែក​យោងតាម​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​២​នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ជិះ​គ្នា​២​នាក់​ជា​ជនជាតិ​ចិន បើកបរ​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុចកើតហេតុ​ក៏បាន​បត់​ឆ្វេង​ដោយ​ពុំបាន​ស៊ីញ៉ូ​នោះទេ ទើប​ធ្វើអោយ​ភាគី​ម៉ូតូ​ជាន់​ហ្វ្រាំង​មិនទាន់​ក៏បាន​បុក​រថយន្ត​ពេញទំហឹង បង្ក​អោយ​ភាគី​ម៉ូតូ​ដេក​ដួល​នៅលើ​ផ្លូវ ក្នុងនោះ​មាន​ម្នាក់​នៅក្រោម​រថយន្ត (​ក្បាល​នៅក្បែរ​កង់​រថយន្ត​) សំណាងល្អ​ពុំបាន​កិន​ចំ​។​

ក្រោយ​កើតហេតុ​ភ្លាម គេ​បានឃើញ​ជនជាតិ​ចិន​បាន​បើកទ្វារ​ឡាន​រត់​ចូល​ក្នុងការ​ស៊ី​ណូ​ក្បែរ​នោះ​បាត់ស្រមោល បន្សល់រ​ថយ​នុ្ត នៅ​កន្លែងកើតហេតុ​៕ សមុទ្រ​ខៀវ​

KA-07-02-2016-09 KA-07-02-2016-10 KA-07-02-2016-11 KA-07-02-2016-12