G.NA កំពុង​ពាក់​ព័ន្ធ​រឿង​លក់​ខ្លួន​នៅ​អាមេរិក?

កាល​ពី​ថ្ងៃ​ទី​​៤ ខែ មីនា ភ្នាក់ងារ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​អន្តរជាតិរ​បស់​នាយកដ្ឋាន​ប៉ូលិស​​ទីក្រុង​សេអ៊ូល​ បាន​ចាប់​ខ្លួន​​អ្នកដឹកនាំ​ក្នុង​ផលិតកម្ម​​ម្នាក់​​ឈ្មោះ Kang ​និង​បុគ្គលិក​ម្នាក់​ទៀត​ឈ្មោះ Park ពី​បទ​ញុះញង់​ឲ្យ​តារា​ស្រី​កូរ៉េ​​​ធ្វើ​អំពើ​ពេស្យាចារ​។

 

G.NA កំពុង​ពាក់​ព័ន្ធ​រឿង​លក់​ខ្លួន​នៅ​អាមេរិក?

 

ជន​សង្ស័យ​ទាំង​ពីរ​​​ត្រូវ​ប្ដឹង​​រឿង​ធ្វើ​មេអណ្ដើក​ទាក់ទង​​​នាំ​តារា​ស្រី​៤​រូប​​យក​ទៅ​លក់​ឲ្យ​អ្នក​ជំនួញ​ម្នាក់​ដែល​មិន​បង្ហាញ​ឈ្មោះ​នៅ​ទីក្រុង Los Angeles។ តារា​ទាំង​៤​អ្នក ​ម្នាក់​ត្រូវ​គេ​បង្ហាញ​ឈ្មោះ​ថា​ B អាយុ​២៩​ឆ្នាំ​និង​៣​នាក់​ផ្សេង​​ទៀត​មិន​បង្ហាញ​អត្តសញ្ញាណ ដោយ​ពួក​គេ​ទទួល​បាន​ប្រាក់​ពី​១០ ៨៤៨​ដុល្លារ​ទៅ​២៩ ២០៨​ដុល្លារ​ក្នុង​ការ​កំដរ​ភ្ញៀវ​ម្ដង។

 

បើ​តាម​ពាក្យ​ចចាមអារ៉ាម​​ក្នុង​អនឡាញ​បាន​ទម្លាយ​​ថា​ តារា​ស្រី​ដែល​មាន​ឈ្មោះ​ B គឺ G.NA។ ប្រភព​​រាយការណ៍​ពី ​News Daily បាន​ថា​ ព័ត៌មាន​ថ្មី​​ៗ​នេះ G.NAបាន​បញ្ចប់​កិច្ចសន្យា​​ជាមួយ​ផលិតកម្ម​ បន្ទាប់​ពី​រឿង​ខាងលើ​កើត​ឡើង។ គេ​បន្ថែម​ទៀត​ថា​ ទោះបី​ផលិតកម្ម​របស់​តារា​ស្រី​រូប​នេះ​​បាន​បញ្ជាក់​ពី​​​​​​ការ​បញ្ចប់​កិច្ច​សន្យា​​នេះ​ថា​​​​គឺ​​វា​ជា​ហេតុផល​ផ្ទាល់​ខ្លួន​នៃ​ការ​ចាកចេញ​របស់​នាង ទោះ​​កិច្ច​សន្យា​របស់​នាង​មិន​ទាន់​បញ្ចប់​ក៏​ដោយ។ យ៉ាងណា​ក្ដី G.NAមិន​ទាន់​បញ្ជាក់​​រឿង​នេះ​នៅ​ឡើយ​ទេ ៕

 

G.NA កំពុង​ពាក់​ព័ន្ធ​រឿង​លក់​ខ្លួន​នៅ​អាមេរិក?

 

ចុចអាន៖Hyeri ក្រុម Girl’s Day ឈឺធ្ងន់ ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop