កូរ៉េ​​ខាង​ជើង​គំរាម​​​​ប្រើ​​​អាវុធ​នុយក្លេអ៊ែរ​ ​ក្រោយ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​​ធ្វើ​សម​យុទ្ធ​ធំ​បំផុត

ប្រទេស​កូរ៉េ​ខាង​ជើង​​បាន​ព្រមាន​​​ ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​​​លើ​សហរដ្ឋអាមេរិក​និង​​ប្រទេស​​កូរ៉េ​ខាង​ត្បូង​ ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សម​យុទ្ធ​យោធា​​ទ្រង់ទ្រាយធំ​បំផុត​ពុំ​ធ្លាប់​មាន។ នេះ​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC។

 

កូរ៉េ​​ខាង​ជើង​គំរាម​​​​ប្រើ​​​អាវុធ​នុយក្លេអ៊ែរ​ ​ក្រោយ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​​ធ្វើ​សម​យុទ្ធ​ធំ​បំផុត
 

លំហាត់​​សម​យុទ្ធ​យោធា​​ធ្វើ​ឡើង​នៅ​​ថ្ងៃ​​ទី​៧ ខែ​មិនា​ នេះ ដោយ​មាន​​ទាហាន​​កូរ៉េ​ខាង​ត្បូង​ចូល​រួម​​៣០០ ០០០​​​នាក់ និង​​ ១៥០០០ នាក់​ជា​យោធា​សហរដ្ឋអាមេរិក។ ការ​ធ្វើ​សម​យុទ្ធ​នោះ គឺ​តែង​ធ្វើ​ឡើង​ជា​ប្រចាំ​ឆ្នាំ និង​តែង​បង្ក​ឲ្យ​​មាន​សម្ពាធ​តាន​តឹង​កើត​ឡើង។

 

អំឡុង​ពេល​​ធ្វើ​​​សម​យុទ្ធ កង​កម្លាំង​សម្ព័ន្ធ​មិត្ត​​ កូរ៉េ​ខាង​ត្បូង​​-អាមេរិក​ បង្កើន​ការ​​​ឃ្លាំ​មើល​​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង ទៅ​លើ​សញ្ញា​ណា​មួយ​ដែល​ពួក​គេ​​នឹង​ប្រើ​​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ។

 

​​​​”ប្រសិន​បើ​​​កូរ៉េ​ខាង​ជើង​ បង្ក​រឿង​ហេតុ​ណា​មួយ​​អំឡុង​ពេល​​ប្រតិបត្តិការ​សម​យុទ្ធ​​យោធា​នោះ កង​កម្លាំង​​ពួក​យើង​និង​សហរដ្ឋអាមេរិក​​​​នឹង​តប​ត​​ទៅ​វិញ​​​​​​១០​ដង​​​​”។ នេះ​បើ​តាម​​​មន្ត្រី​អ្នក​នាំ​ពាក្យ​កូរ៉េ​ខាង​ត្បូង​ Moon Sang-gyun ប្រាប់​ទៅ​សារព័ត៌មាន​ យុនហាប់។

 

​គួរ​បញ្ជាក់​ដែរ​ថា ការ​ធ្វើ​សម​យុទ្ធ​របស់​កូរ៉េ​ខាង​ត្បូង​-សហរដ្ឋអាមេរិក​បាន​​ធ្វើ​ឡើង​​ ក្រោយ​ពេល​ដែល​​អង្គការ​សហប្រជាជាតិ​​​​សម្រេច​ដាក់​​​ទណ្ឌកម្ម​​​ថ្មី​​ចំពោះ​ការ​ធ្វើ​តេស្ត​សាក​ល្បង បាញ់​អាវុធ​នុយក្លេអ៊ែរ ​និង​គ្រាប់​​​រ៉ុកកែត​របស់​ ​​​​​​កូរ៉េ​ខាង​ជើង​៕

កូរ៉េ​​ខាង​ជើង​គំរាម​​​​ប្រើ​​​អាវុធ​នុយក្លេអ៊ែរ​ ​ក្រោយ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​​ធ្វើ​សម​យុទ្ធ​ធំ​បំផុត

កូរ៉េ​​ខាង​ជើង​គំរាម​​​​ប្រើ​​​អាវុធ​នុយក្លេអ៊ែរ​ ​ក្រោយ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​​ធ្វើ​សម​យុទ្ធ​ធំ​បំផុត

 

ចុចអាន៖ គីម​ ជុងអ៊ុន​ ប្រាប់​យោធា​​ឲ្យ​ត្រៀម​ប្រើ​​​​អាវុធ​​នុយក្លេអ៊ែរ​​​​គ្រប់​ពេល ក្រោយ​ UN ដាក់​ទណ្ឌកម្ម

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, cctvnews

​​​​​​​​​​​​