ខ្វះ​វីតាមីន​ D ធ្វើ​ឲ្យ​ស្ត្រី​​​​​​ងាយ​ប្រឈម​​ជំងឺ​មហារីក​សុដន់

​​កង្វះ​​​​​វីតាមីន​​ពី​​ពន្លឺ​ព្រះអាទិត្យ​​ ​អាច​បណ្ដាល​ឲ្យ​ជំងឺ​មហារីក​​​​សុដន់​​ចំពោះ​ស្ត្រី​​កើន​ឡើង​​​​ និង​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស ​ដែល​គ្រប់​គ្នា​គួរ​យក​ចិត្ត​ទុកដាក់។ ​នេះ​បើ​តាម​​ការ​​​សិក្សា​ថ្មី ​មួយ​ចុង​ក្រោយ។

 

ខ្វះ​វីតាមីន​ D ធ្វើ​ឲ្យ​ស្ត្រី​​​​​​ងាយ​ប្រឈម​​ជំងឺ​មហារីក​សុដន់

 

វីតាមីន​ D ​​ ​​​​មាន​ប្រភព​មក​ពី​​ពន្លឺ​ព្រះអាទិត្យ​ដែល​ប៉ះ​ស្បែក​​របស់​យើង​ ​តែ​​​ក៏​មាន​នៅ​ក្នុង​​អាហារ​​​ដូច​ជា​​ខ្លាញ់​ត្រី ស៊ុត ​ទឹក​ដោះ​គោ តៅហ៊ូ ​និង​ទឹក​ក្រូច​​ផង​ដែរ។

 

ការ​សិក្សា​ថ្មី​​​​​​​របស់​​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Standford ​សហរដ្ឋ​​អាមេរិក ​បាន​គូស​បញ្ជាក់​​ថា​​កង្វះ​វីតាមីន​ D ​បណ្ដាល​​ឲ្យ​​ហ្សែន​ ID1​ ជួប​បញ្ហា​ ​និង​កើន​ឡើង​សាច់​ដុះ​ និង​បម្លែង​ជា​មហារីក​សុដន់។ ស្ត្រី​​មាន​​​​កម្រិត​​វីតាមីន​ D តិច​ ​​​​​ប្រឈម​នឹង​​​​​​​ជាលិកា​​ដុះ​សាច់​ ​ជាង​​​ស្ត្រី​​មាន​​កម្រិត​វីតាមីន​ Dគ្រប់​គ្រាន់​។​

ការ​​រក​ឃើញ​លើក​នេះ ​​​គឺ​​បាន​​បន្ថែម​ទៅ​លើ​ការ​រក​ឃើញ​លើក​មុន​​​​ ដែល​ថា​​​​វីតាមីន​ D ​មិន​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​​កើត​មាន​ហានិភ័យ​​​​វិវឌ្ឍ​ទៅ​ជា​​មហារីក​​សុដន់​ និង​​ដុំ​សាច់​រីក​​ធំ​​ ព្រម​ទាំង​លទ្ធភាព​កើត​ជំងឺ​​​ផ្សេង​ទៀត​។

​​​​​​​​​​​​​​​​

​​ការ​សិក្សា​ខាង​លើ​ បាន​​ធ្វើ​តេស្ត​​ទៅ​លើ​សត្វ​កណ្ដុរ​ជា​ច្រើន​ក្បាល​​​​ដែល​ខ្វះ​វីតាមីន D ​​រយៈ​ពេល​ជាង ១០សប្ដាហ៍ ​និង​ក្រុម​កណ្ដុរ​​ដែល​​​​មាន​​ទទួល​​វីតាមីន​​ D ​គ្រប់​គ្រាន់ គេ​ឃើញ​កណ្ដុរ​ខ្វះ​​វីតាមីន​ D ​​ប្រែ​ជា​មាន​ដុំ​សាច់​​តូច​រយៈ​ពេល​​៧​ថ្ងៃ​ ​និង​​​៦​​សប្ដាហ៍​បន្ទាប់​​​​កាន់​តែ​រីក​ធំ​គួរ​ឲ្យ​កត់​សម្គាល់។​​​​
​​​

ក្រុម​​សិក្សា​​ស្រាវជ្រាវ​​​​ជា​ច្រើន​​នាក់​ ​បាន​​​​ផ្ដល់​ដំបូន្មាន​​ដល់​​មនុស្ស​គ្រប់​គ្នា​​​ឲ្យ​​យល់​ដឹង​​​​ពី​កម្រិត​វីតាមីន​ដែល​​មាន​ និង​​​ត្រូវ​​កែ​តម្រូវ​ពី​​ភាព​ខ្វះ​ខាត​របស់​ខ្លួន ពិសេស​​​​​​​​​​ឲ្យ​​ត្រូវ​​ពន្លឺ​ថ្ងៃ​ខ្លះ​ក្នុង​មួយ​ថ្ងៃ​ៗ៕

 

ខ្វះ​វីតាមីន​ D ធ្វើ​ឲ្យ​ស្ត្រី​​​​​​ងាយ​ប្រឈម​​ជំងឺ​មហារីក​សុដន់

 

ចុចអាន៖ អាហារ​៦​យ៉ាង​ ជួយ​បង្ការ​​ជំងឺ​មហារីក​

ចុចអាន៖ ជំងឺ​មហារីក​ឆក់​យក​ជីវិត​ជនជាតិ​ចិន ៧៥០០នាក់​រៀងរាល់​ថ្ងៃ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Mail​​​​​​​​​​​​​​​​​​​​​​​​​​​​