លោកស្រី ជា សុផល្លា ជាប់​ពាន Outstanding ASEAN Women Entrepreneur Award នៅ​វៀតណាម

លោក​ស្រី ជា សុផល្លា នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Emerald+ ជា​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ខ្មែរ ១០ នាក់ផ្សេងទៀត ដែល​បាន​ទទួល​ពាន Outstanding ASEAN Women Entrepreneur Award ពី​កម្មវិធី ASEAN WOMEN ENTERPRENEURS FRORUM លើក​ទី ២ ឆ្នាំ ​២០១៦ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​​ថ្មីៗ​នេះ។

 

លោកស្រី ជា សុផល្លា ជាប់​ពាន Outstanding ASEAN Women Entrepreneur Award នៅ​វៀតណាម

 

លោកស្រី ជា សុផល្លា បាន​ប្រាប់​​ដូច្នេះ​ថា មុននឹង​​ទទួល​បាន​ពាន​រង្វាន់​នេះ លោក​ស្រី​និង​បេក្ខជន​ផ្សេង​ទៀត បាន​​​ប្រគល់​ឯកសារ​ច្រើន​ដំណាក់កាល ទាក់ទង​នឹងការងារ​ក្រុមហ៊ុន ឯកសារ​ទាក់ទង​ហិរញ្ញវត្ថុ  សញ្ញាប័ត្រ​ផ្សេង ​ការងារ​ទាក់ទង​​សង្គម និង​ការងារ​លើក​កម្ពស់​​ស្ត្រី​ជាដើម។  ​

 

“ដោយ​សារ​កម្ម​វិធី​នេះ​ជា​កម្មវិធី​ធំ មាន​ការ​ចូលរួម​ពី​ប្រទេស​ផ្សេងៗ​ក្នុង​អាស៊ាន ដូចជា​​ឡាវ សិង្ហបុរី​ជាដើម ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត និង​មាន​មោទនភាព​ខ្លាំង​ណាស់”។ នេះ​ជា​អារម្មណ៍​ដែល​លោក​ស្រី​ប្រាប់​មក​កាន់ Sabay។

 

លោកស្រី​បន្ថែម​ថា ដើម្បី​ចូលរួម​កម្មវិធី​​ ASEAN WOMEN ENTERPRENEURS FRORUM ​បេក្ខជន​​ត្រូវ​តែ​ជា​ស្ត្រី, ជា​សមាជិក​របស់​ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ដូចជា CO Master Club, CJCC, YEAC, ITC CEDEP High Value Silk, មាន​បទពិសោធន៍​ដឹកនាំ​ក្រុមហ៊ុន​យ៉ាងហោច​ ៣ ​ឆ្នាំ, ជា​​ក្រុមហ៊ុន​ដែល​ជួយ​ការងារ​​សង្គម និង​ជា​ក្រុមហ៊ុន​​មាន​គោលនយោបាយ​​លើកស្ទួយ​ស្ត្រីជាដើម​។

 

លោក ចាន់ សុផាន់ណា ប្រធាន​ការិយាល័យ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា កម្មវិធី​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី ៤-៥ ខែ​ មិនា ឆ្នាំ​ ២០១៦ ដោយ​​មាន​បេក្ខជនមក​ពី​ ១០ ប្រទេស​​ក្នុង​តំបន់​អាស៊ាន​។

 

លោក​ថ្លែង​ថា ៖ “ប្រទេស​នីមួយៗ​ មាន​តំណាង​មួយប្រចាំ​ប្រទេស​របស់​គេ ដើម្បី​ជ្រើស​បេក្ខជន​ចូលរួម។ យើង​មាន​សមាគម​សហគ្រិន​​ស្ត្រី​កម្ពុជា (CEWA)។ ​មួយ​ប្រទេស​មានបេក្ខជនចូលរួម ១០ នាក់​ ហើយអ្នក​​ដែល​យើងជ្រើស​ទៅ​ប្រកួត​វៀតណាម​​​ សុទ្ធ​តែ​ឆ្លង​កាត់​ការប្រកួត​ជម្រុះ​​នៅ​​​ប្រទេស​យើង”។

 

លោកស្រី ជា សុផល្លា ជាប់​ពាន Outstanding ASEAN Women Entrepreneur Award នៅ​វៀតណាម

 

ទោះបីជា​យ៉ាងណា ​លោក​​ស្រី​មិន​បានបញ្ជាក់​ឱ្យ​​លំអិត ​ពី​ការ​ប្រកួត​ប្រជែង​នៅ​កម្ពុជា និង​វៀតណាម​​ទេ។ ប៉ុន្តែ​​បើ​តាម​ការការ​ថ្លែង​របស់លោក បេក្ខជនមក​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ គឺ​ទទួល​បាន​ពាន Outstanding ASEAN Women Entrepreneur Award ដូច​គ្នា ដោយ​មិន​មាន​កម្រិត​ពាន​ផ្សេង​ឡើយ។

 

លោក​ស្រី ជា សុផល្លា ជា​ស្ត្រី​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​ជំនួញ មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ចំនួន ៨។ នាយិកា​ប្រតិបត្តិ​នៃ ​ក្រុមហ៊ុន​អចលនទ្រព្យ Emerald+ ជា​មេដឹកនាំ​ម្នាក់ ដែល​ជំរុញ​លើក​ទឹកចិត្ត បណ្ដុះបណ្ដាល និង​សើកស្ទួយ​​បុគ្គលិកស្ត្រី​​ក្នុងវិស័យ​​ការងារ ដើម្បី​ឱ្យ​ពួកគេ​​ទទួល​បាន​មុខ​តំណែង​ខ្ពស់ក្នុង​ក្រុមហ៊ុន។ ​​​បុគ្គលិក​ ៧០% ក្នុង​ក្រុហ៊ុន​របស់​លោក​ស្រី​ជា​ស្ត្រី។ មិន​តែ​​ប៉ុណ្ណោះ​លោកស្រី​តែង​យកចិត្ត​ទុកដាក់ ​ក្នុង​ការងារ​ជំនួញ សហគមន៍ និង​ប្រទេស​ជាតិ​ តាម​រយៈ​ការងារ​សង្គម​ផ្សេងៗ៕

 

​ក្រៅ​ពី​លោ​កស្រី ជា សុផល្លា កម្ពុជា​នៅ​មាន​ស្ត្រី​សហគ្រិន​ឆ្នើម​​​​ ៩ រូប​ទៀតគឺ​៖

 

១. Ms. San Vannary ក្រុមហ៊ុន Lotus Silk

២. Ms. Ho Phallin ក្រុមហ៊ុន SOPHIYA Travel & Tours

៣. M.s Mong Sothea ក្រុមហ៊ុន M Rubber Plantation

៤. Ms. Sok Hourng ក្រុមហ៊ុន Himawari Apartment Hotel

៥. Ms. NGo Kim ក្រុមហ៊ុន RTR Tour Co., Ltd

៦. Ms. Voeurng Chealy ក្រុមហ៊ុន PTM Travel & Tours Co., Ltd

៧. Ms. Yin Samnag ក្រុមហ៊ុន Angel Trading Co., Ltd

៨. Ms. Nou Socheat ក្រុមហ៊ុន CDAC

៩. Ms. Sok Kunthea ក្រុមហ៊ុន Sky King Travel & Tour

 

 លោកស្រី ជា សុផល្លា ជាប់​ពាន Outstanding ASEAN Women Entrepreneur Award នៅ​វៀតណាម

 

លោកស្រី ជា សុផល្លា ជាប់​ពាន Outstanding ASEAN Women Entrepreneur Award នៅ​វៀតណាម

 

លោកស្រី ជា សុផល្លា ជាប់​ពាន Outstanding ASEAN Women Entrepreneur Award នៅ​វៀតណាម

 

ជា សុផល្លា៖ បុគ្គលិក​ត្រូវ​ធ្វើ ១២ ចំណុច​​​នេះ បើ​ចង់​ឱ្យ​កន្លែង​ធ្វើការ​មាន​ភាព​​ល្អ​ប្រសើរ

CEO វ័យក្មេង សេង ពិសិដ្ឋ ប្រាប់​ពី​យុទ្ធសាស្ត្រ រក្សា​បុគ្គលិក​ល្អ​ឱ្យ​នៅ​ធ្វើការ​បាន​យូរ ​

 

អត្ថបទ៖ អ៊ុំ សុភក្តិ

ប្រភព​រូបភាព៖ Emerald+