ខួប​១០៥​នៃ​សិទ្ធ​នារី ស្ត្រី​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី​២​ទទួល​អំណោយ​ទាំង​រីករាយ

ក្នុង​បរិវេណ​ហ៊ុំ​ព័ទ្ធ​ដោយ​ជញ្ជាំង​២​ជាន់​មាន​លាយ​អំបែង​កែវ​និង​លួស​លើ​របង ស្ត្រី​ស្លៀក​ពាក់​ឯក​សណ្ឋាន​ឈុត​ខៀវ​និង​ទឹក​ក្រូច​មាន​ទាំង​ក្មេង​​ចាស់​ច្រើន​រយ​នាក់ ដែល​គេ​អាច​ដឹង​ថា​ជា​ជន​ជាប់​ឃុំ​ឃាំង កំពុង​អង្គុយ​ជា​ជួរ​ដើម្បី​ទទួល​អំណោយ​ពី​សប្បុរស​ជន។

 

 

ខួប​១០៥​នៃ​សិទ្ធ​នារី ស្ត្រី​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី​២​ទទួល​អំណោយ​ទាំង​រីករាយ

 
ខ្លះ​រីករាយ ខ្លះ​រំភើប​ចិត្ត​រហូត​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​ទទួល​បាន​អំណោយ​ ដោយ​សារ​ពួក​គេ​គិត​ថា​ប្រហែល​ជា​មនុស្ស​ទាំង​ឡាយ​នៅ​ក្នុង​សង្គម​មើល​ងាយ និង​បំភ្លេច​ពួក​គេ​ទៅ​ហើយ។ ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​នា​ពេល​ខាង​មុខ ស្ត្រី​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​២​ទាំង​នេះ​បាន​ទទួល​​ដូច​ជា គ្រឿង​ឧបភោគ​បរិភោគ សម្ភារៈ​ប្រើ​ប្រាស់​និង​ថវិកា​ពី​អ្នក​ស្រី ទេព កូឡាប សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ។

 
ឆ្លៀត​ក្នុង​ឱកាស​នោះ អ្នក​ស្រី​បាន​លើក​ទឹក​ចិត្ត​ឲ្យ​នារី​កំពុង​ជាប់​ឃុំ​ឃាំង​​កុំ​បាក់​ទឹក​ចិត្ត ​ត្រូវ​ខិត​ខំ​ធ្វើ​អំពើ​ល្អ ព្យាយាម​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង គ្រួសារ និង​សង្គម។ អ្នក​ស្រី​បន្ថែម​ថា៖ “គ្មាន​ពាក្យ​ថា​ហួស​ពេល​ទេ នៅ​ពេល​ចង់​ចាប់​ផ្ដើម​ជា​ថ្មី។ ការ​ខុស​របស់​យើង​គឺ​មាន​ហើយ ប៉ុន្តែ​សំខាន់​ខ្លួន​យើង​ត្រូវ​តែ​ខិត​ខំ​កែ​ប្រែ​ខ្លួន។ អំពើ​ល្អ​ត្រូវ​ចាប់​ផ្ដើម​ពី​ខ្លួន​យើង​ហើយ​ត្រូវ​សង្ឃឹម​ត​ទៅ​មុខ និង​ធ្វើ​អ្វី​ដែល​ស្រប​ច្បាប់”។​

 

 

បើ​តាម​លោក គឹម សា​រិន អគ្គ​នាយក​ស្ដី​ទី​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធ​ធនាគារ ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ជន​ជាប់​ឃុំ​ឃាំង​មាន​ស្ត្រី​ចំនួន​៥៥០​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំនួន​៩​នាក់ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ឧក្រិដ្ឋកម្ម​ជា​ដើម។ នៅ​មណ្ឌល​នេះ​មាន​៩​ថ្នាក់​សម្រាប់​សិក្សា​អក្សរសាស្ត្រ​ខ្មែរ ភាសា​បរទេស និង​ការ​បង្រៀន​វិជ្ជាជីវៈ​ផ្សេង​ៗ។ ដោយ​ឡែក បើ​ផ្អែក​តាម​របាយការណ៍​ពី​អគ្គនាយក​ពន្ធ​ធនាគារ អត្រា​នៃ​អ្នក​វិល​ត្រលប់​ចូល​ពន្ធ​ធនាគារ​វិញ មាន​ចំនួន​១០-១៥%។

 

 

ខួប​១០៥​នៃ​សិទ្ធ​នារី ស្ត្រី​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី​២​ទទួល​អំណោយ​ទាំង​រីករាយ

 

ខួប​១០៥​នៃ​សិទ្ធ​នារី ស្ត្រី​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី​២​ទទួល​អំណោយ​ទាំង​រីករាយ

 

ខួប​១០៥​នៃ​សិទ្ធ​នារី ស្ត្រី​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី​២​ទទួល​អំណោយ​ទាំង​រីករាយ

 

 

 

 

អត្ថបទ៖ លឹម សុ​នា