គង់ សុជាតិ ទម្លាយថាខ្លួន ធ្លាប់ទន់ជ្រាយ រហូតគិតចង់សម្លាប់ខ្លួន មុនជួបស្នេហ៍ ជា វិបុល

ភ្នំពេញៈ កន្លងមកទស្សនិកជន ធ្លាប់តែបានឃើញ ពីស្នាមញញឹម ភាពសប្បាយរីករាយ របស់ ពិធីការិនី ចាស់វស្សា អ្នកនាង គង់ សុជាតិ នៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែទស្សនិកជន មិនធ្លាប់ បានដឹងទេថា តារារូបនេះធ្លាប់ មានវិបត្តិផ្លូវចិត្ត ជួបឧបសគ្គ ការឈឺចាប់យ៉ាងណានោះទេ ។ នៅពេលថ្មីៗនេះពិធីការិនីរូបនេះ បានចេញមុខទម្លាយ ពីអារម្មណ៍ឈឺចាប់ ផ្ទាល់ខ្លួនថា មុននឹងនាងរៀបការ សាងគ្រួសារ ជាមួយស្វាមី លោក ជា វិបុល នាងធ្លាប់ខូចចិត្ត ទន់ជ្រាយ លែងគិតអ្វីគ្រប់យ៉ាង ហើយមានពេលខ្លះ នាងមានគំនិតចង់ បញ្ចប់ជីវិតខ្លួនឯង ថែមទៀតផង ។

ពិធីការិនី និងជាថៅកែស្រី ហាងកែសម្ផស្ស «សុជាតិ» អ្នកនាង គង់ សុជាតិ ប្រសិនបើយើងមើល ពីសំបកក្រៅ ទៅគឺអ្នកនាជាតារាមួយដួង ដែលមានភាពរឹងមាំ តស៊ូ និងជាអ្នកសិល្បៈ ដែលជោគជ័យទាំងព្រម ទាំងរឿង ស្នេហារឿងមុខជំនួញ និងការងារសិល្បៈ ហើយជានិច្ចកាលអ្នកនាង តែងតែបង្ហាញស្នាមញញឹម ភាពសប្បាយ រីករាយជាប់ជានិច្ច។

ប៉ុន្តែនៅពេលថ្មីៗនេះ ពិធីការិនីសំឡេងផ្អែមស្រទន់ សម្រស់ស្អាតសាច់ចំា អ្នកនាង គង់ សុជាតិ បានបង្ហាញវត្តមាន និយាយរំលឹកពី អតីតកាល ឈឺចាប់របស់ខ្លួន នៅក្នុងកម្មវិធីមួយ របស់ស្ថានីយទូរទស្សន៍ MY TV កាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ឆាកជីវិតរបស់នាង មិនជោគជ័យ សប្បាយរហូតទេ តាមពិតទៅជីវិតនាងក៏មាន ទាំងការឈឺចាប់សប្បាយ ដូចគេដូចឯងដូចគ្នា កន្លងមកនាងធ្លាប់ជួបរឿង ឈឺចាប់មួយ ដែលធ្វើឲ្យនាង សម្រេចចិត្ត បោះបង់ចោល គ្រប់យ៉ាងនាង ត្រូវសម្ងំនៅក្នុងបន្ទប់រាប់ខែ ព្រោះថានាង គ្មានកំលាំង និងតស៊ូតទៅទៀត ពេលខ្លះនាងគិតចង់ សម្លាប់ខ្លួនទៀតផង។ ប៉ុន្តែអ្វីគ្រប់យ៉ាងដែល ធ្វើឲ្យនាងក្លាយ ទៅជាមនុស្សម្នាក់ ដែលមានកំលាំងចិត្ត តស៊ូបន្តទៀតនោះ គឺបន្ទាប់ពីអ្នកនាង មានស្វាមី លោកជា វិបុល ចូលទៅក្នុងជីវិត ទើបធ្វើឲ្យនាងប្រែក្លាយខ្លួន ជាមនុស្សថ្មី ចេះតស៊ូបន្តទៀត រហូតដល់ថ្ងៃនេះ ៕