ហេតុ​ផល​មួយ​ដែល​នាំ​ឲ្យ Beckham ស្រលាញ់ Victoria ដល់​សព្វថ្ងៃ

កាលពីម្សិលមិញ ស្វាមី របស់អ្នកច្នៃម៉ូដ Victoria Beckham គឺ David Beckham បានប្រាប់ទៅ អ្នកគ្រប់គ្នាលើ បណ្ដាញសង្គម អំពីហេតុផល សំខាន់ មួយដែលនាំឲ្យ ខ្លួនស្រឡាញ់ប្រពន្ធ ដកចិត្តមិន រួចដល់បច្ចុប្បន្ន។

ហេតុ​ផល​មួយ​ដែល​នាំ​ឲ្យ Beckham ស្រលាញ់ Victoria ដល់​សព្វថ្ងៃ

គូស្នេហ៍ទាំងពីរ បានរៀបការជាមួយ គ្នាកាល ពីឆ្នាំ១៩៩៩ និងទទួលបាន ចំណងដៃកូនដំបូង Brooklyn បច្ចុប្បន្ន១៧ឆ្នាំ។ នៅថ្ងៃម្ដាយ Mother’s Day ក្នុង ប្រទេសអង់គ្លេស Beckham បានបង្ហោះរូបសខ្មៅ ដ៏មានន័យដែលមាន រូបកូនៗទាំង៤លើបណ្ដាញ instagram ដើម្បីផ្ញើជូនទៅប្រពន្ធ។

អមជាមួយរូប អតីតតារាបាល់ទាត់ បានសរសេរថា៖”១៧ឆ្នាំ កន្លងទៅដែល ពូកយើងដើរ ជាមួយគ្នា និងនេះជារឿង ល្អមួយ ដែលមានម្ដាយ ដែល ស្រលាញ់ពួកយើង ស្ទើរលេប…ហើយ ហេតុផលដែល ខ្ញុំស្រឡាញ់នាង គឺមានច្រើន ប៉ុន្តែហេតុផល សំខាន់នោះគឺ នាងបានផ្ដល់ កូនៗជាទី ស្រឡាញ់ឲ្យខ្ញុំ… រីករាយថ្ងៃម្ដាយ នេះគ្រាន់តែជាពាក្យ បន្តិចបន្តួចដែលចង់និយាយ”។

ហេតុ​ផល​មួយ​ដែល​នាំ​ឲ្យ Beckham ស្រលាញ់ Victoria ដល់​សព្វថ្ងៃ

sabay

ចំណែកកូន ប្រុសច្បងរបស់ Victoria Beckham ក៏បានបង្ហោះសារខ្លីទៅ ម្ដាយក្នុងថ្ងៃម្ដាយដែល ថា៖”រីករាយថ្ងៃ ម្ដាយម៉ាក់។ អ្នកស្រឡាញ់ ការពារនិងទូន្មាន ខ្ញុំជារៀងរាល់ថ្ងៃ។ ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់”។