លោក Ray Tomlinson អ្នកបង្កើត email បានលាចាក លោកនេះហើយ

លោក Ray Tomlinson គឺជាបិតាស្ថាបនិករបស់ email (@) ដែលជាការផ្លាស់ យ៉ាងធំធេងក្នុងការ បង្កើតឲ្យមានរបៀប នៃការធ្វើទំនាក់ទំនង គ្នាតាមបែបទំនើប លើប្រព័ន្ធអ៊ីនធឺណិត។ តែនៅពេលនេះ គាត់ត្រូវបានលាចាក លោកនេះហើយក្នុងអាយុ ៧៤ឆ្នាំ ដោយជំងឺគាំងបេះដូង។

ស្នាដៃដ៏ធំធេងរបស់ Tomlinson គឺកម្មវិធី ARPANET ដែលវាជាកម្មវិធីមេ សម្រាប់បង្កើតឲ្យមាន email ដែលជាការផ្ញើសារ ពីកុំព្យូទ័រមួយទៅកុំព្យូទ័រ មួយបានមុនគេ បង្អស់ក្នុងឆ្នាំ ១៩៧១។ Ray Tomlinson ជាជនជាតិអាមេរិក ដោយគាត់បានចូល សិក្សានៅមហា វិទ្យាល័យបច្ចេកវិទ្យា Rensselaer Polytechnic Institute និង MIT ក្នុងទសវត្ស ឆ្នាំ៦០។

បន្ទាប់មកគាត់បានចូល ធ្វើការក្នុងក្រុមហ៊ុន ដែលមានជំនាញ ខាងស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា Raytheon BBN Technologies ដែលក្រុមហ៊ុននេះ ហើយដែលផ្ដល់ឱកាសឲ្យគាត់ ក្នុងការរកឃើញនូវ ការបង្កើតឲ្យមាន email នោះ។

គូសបញ្ជាក់ផងដែរថា ស្នាដៃដ៏អស្ចារ្យទាំងនេះ គាត់ត្រូវបានសារមន្ទីរ វិទ្យាសាស្ត្រកុំព្យូទ័រ ជាតិរបស់អាមេរិក ផ្ដល់នូវមេដាយ George R. Stibitz Computer Pioneer Award , មេដាយ Webby Award ពីបណ្ឌិតសភាសិល្បៈ ឌីជីថល និងវិទ្យាសាស្ត្រអន្តរជាតិ និងពានរង្វាន់នៃការបង្កើតថ្មី ពីទស្សនាវដ្ដី Discover ផងដែរ៕

លោក Ray Tomlinson អ្នកបង្កើត email បានលាចាក លោកនេះហើយ

លោក Ray Tomlinson អ្នកបង្កើត email បានលាចាក លោកនេះហើយ

ប្រភព៖ សប្បាយ