សមាជិក One Direction ត្រូវគេប្រទះឃើញ បត់ជើងតូចតាម ផ្លូវសាធារណៈ

សមាជិក Niall Horan របស់ក្រុមចម្រៀងល្បី ឈ្មោះអង់គ្លេស One Direction ត្រូវគេប្រទះឃើញ មានសកម្មភាពខ្វះ អនាម័យនៅលើ ផ្លូវសាធារណៈ។

យប់ថ្ងៃទី ៤ ខែមីនា សមាជិក Niall Horan របស់ក្រុមចម្រៀង One Direction បានមានវត្តមាននៅក្លឹប រាត្រីមួយនៅទីក្រុង West Hollywood រដ្ឋ California សហរដ្ឋអាមេរិកដើម្បីជប់លៀងជាមួយនឹង ក្រុមមិត្តភ័ក្ដិរបស់ខ្លួន។ យ៉ាងណាមិញ ក្រុមអ្នកប្រមាញ់រូបថត បានផ្ដិតបានរូបភាពរបស់ តារាចម្រៀងអាយុ ២២ ឆ្នាំមានសកម្មភាព មិនសមរម្យនៅទីសាធារណៈ ដោយ Niall បានឈរបត់ជើងតូចនៅ ចំណតចតរថយន្តមួយ។

សំណាងល្អសម្រាប់ម្ចាស់បទ “What Makes You Beautiful” ដោយនៅពេលលោកកំពុង “រំដោះទុក្ខ” នេះពុំមានប៉ូលិសរូបណា នៅជិតនោះឡើយ។ យោងទៅតាម ច្បាប់របស់រដ្ឋ California ការបទជើងផ្ដេសផ្ដាស នៅតាមទីសាធារណៈនឹងត្រូវទទួលការ ផាកពិន័យនិងត្រូវតម្រូវ ឲ្យធ្វើការជួយសង្គម៕

ប្រភព៖ សប្បាយ