តាមពិតផ្ទាំងទឹកកក ដែលធ្វើឲ្យកប៉ាល់ Titanic លិចមានអាយុ កាលដល់ទៅ ១០០ ០០០ឆ្នាំ

ថ្មីៗនេះក្រុមអ្នក វិទ្យាសាស្ត្របាន រកឃើញពីប្រភព ដើមផ្ទាំងនៃ ទឹកកកដែលបាន ធ្វើឲ្យកប៉ាល់ Titanic លិចនៅក្នុងឆ្នាំ១៩១២ ព្រមទាំងបាន សន្និដ្ឋានពីអាយុកាល របស់វាថែមទៀតផង។

ការរកឃើញដ៏ គួរភ្ញាក់ផ្អើលនេះ បានកើតឡើងបន្ទាប់ ពីក្រុមអ្នកវិទ្យាសាស្ត្រ បានផ្ទៀងផ្ទាត់ទិន្នន័យ នៃចរន្តរបស់ទឹកសមុទ្រ ជាមួយនឹងការពិពណ៌នា របស់សាក្សីពី ហេតុការណ៍កើតឡើងនៅឆ្នាំ ១៩១២។ ដោយបានចំណាយ ពេលសិក្សាពីផ្ទាំង ទឹកកកយក្សនេះ ក្រុមអ្នកវិទ្យាសាស្ត្រ ជឿជាក់ថា វាមានប្រភពដើម ពីព្រិលដែលបាន ធ្លាក់បានកាលពី ១០០ ០០០ឆ្នាំមុន ដែលព្រិលនេះបាន បង្កើតចេញជាផែន ទឹកកកនៅភាគ និរតីនៃកោះ Greenland។

នៅពេលដែលកប៉ាល់ Titanic បានបើកបុកប៉ះនឹងចំហៀង ម្ខាងនៃផ្ទាំងទឹកកកនេះ គេគិតថាផ្ទាំង នេះមានបណ្ដោយ ១២១ម៉ែត្រ និងមានទម្ងន់ ១,៥លានតោន។ ផ្ទាំងទឹកកកនេះដែរគេជឿថា វាទំនងជាបានបណ្ដែត ខ្លួនមកពីតំបន់ Qassimiut ដែលជាឆ្នេរសមុទ្រ ភាគនិរតីនៃកោះ Greenland។

គួររំលឹកថា សោកនាដកម្ម លិចកប៉ាល់ Titanic បានកើតឡើងនាថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩១២ ដោយបានឆក់យកជីវិត មនុស្សអស់ចំនួន ១៥១៧នាក់៕

តាមពិតផ្ទាំងទឹកកក ដែលធ្វើឲ្យកប៉ាល់ Titanic លិចមានអាយុ កាលដល់ទៅ ១០០ ០០០ឆ្នាំ

តាមពិតផ្ទាំងទឹកកក ដែលធ្វើឲ្យកប៉ាល់ Titanic លិចមានអាយុ កាលដល់ទៅ ១០០ ០០០ឆ្នាំ

ប្រភព៖ សប្បាយ