នាង Selina Jen ប្រកាសដំណឹង លែងលះ តាមហ្វេសប៊ុក

តៃវ៉ាន់៖ តារាចម្រៀង Selina Jen សមាជិកក្រុមចម្រៀង S.H.E ថ្មីៗបានធ្វើឲ្យ ប្រិយមិត្តមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រកាសដំណឹង លែងលះតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក។

ព័ត៌មានពី Jayne Star បានឲ្យដឹង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះថា តារាចម្រៀង Selina Jen បានប្រកាសនៅ ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនថា ចំណងអាពាហ៍ពិពាហ៍ របស់នាង និងស្វាមីជាមេធាវី វ័យ៤៣ឆ្នាំ លោក Richard Chang ត្រូវបានបញ្ចប់ ព្រោះនាងមិនអាច បំពេញតួនាទីជា ភរិយាដ៏ល្អម្នាក់បាន ម្យ៉ាងទៀត នាងផ្តោតសំខាន់លើ ការងារសិល្បៈច្រើនជាង តាំងពីរៀបការរួច ។

ការប្រកាសដំណឹង លែងលះរបស់តារា ចម្រៀងរូបស្រស់ វ័យ៣៤ឆ្នាំ Selina Jen បានធ្វើឲ្យអ្នកគាំទ្រ ជាច្រើនមាន ការភ្ញាក់ផ្អើល ដោយមានអ្នកចុច Share តៗគ្នារហូតដល់ ៤៧០០០ នាក់នៅក្នុងហ្វេសប៊ុក ។ Selina ដែលរៀបការជាមួយ Richard តាំងពីខែតុលា ឆ្នាំ២០១១ បានសរសេរ ថា “មានរឿងជាច្រើន បានផ្លាស់ប្តូរជីវិត របស់ខ្ញុំនៅមុន និងក្រោយពេលរៀបការ ហើយការស្រលាញ់ របស់ពួកខ្ញុំបាន បាត់បង់ទៅដោយគ្មាន អ្វីអាចមកកែប្រែបាន វាជារឿងចាំបាច់ ដែលពួកយើង ត្រូវលែងលះគ្នា ពួកយើងបាន បាត់បងស្នេហា តែមិនចង់បាត់បង់ មិត្តភាពនោះទេ ” ។

ដោយឡែកស្វាមី Richard Chang ក៏បានបង្ហាញអារម្មណ៍ របស់ខ្លួននៅក្នុង ហ្វេសប៊ុកផងដែរថា “ជាបងប្អូនគឺ ស្បាយចិត្តជាង ការបែកបាក់នេះគឺ ខ្ញុំបាត់បង់ភរិយា ប៉ុន្តែទទួលបាន ប្អូនស្រីដ៏ល្អម្នាក់ដែល ស្និទស្នាលជាងប្អូនស្រី បង្កើតខ្ញុំទៅទៀត សូមកុំមានអារម្មណ៍ សោកស្តាយ ចំពោះដំណឹងនេះ ពួកយើងរីករាយ ដែលក្លាយជាបងប្អូន ” ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន អ្នកថតរូបតៃវ៉ាន់ ម្នាក់ថតបានស្វាមី Richard ដឹកដៃស្ត្រីក្មេងដើរ ចេញពីបន្ទប់ខារ៉ាអូខេ ដែលគេជឿជាក់ថា ស្នេហាអ្នកទាំងពី ចាប់ផ្តើមរកាំរកូសតាំង ពីពេលនោះមក៕

នាង Selina Jen ប្រកាសដំណឹង លែងលះ តាមហ្វេសប៊ុក

នាង Selina Jen ប្រកាសដំណឹង លែងលះ តាមហ្វេសប៊ុក

នាង Selina Jen ប្រកាសដំណឹង លែងលះ តាមហ្វេសប៊ុក