មេដឹកនាំអ៊ឺរ៉ុប និងតួកគីជួបជុំគ្នា ពិភាក្សាគ្នាជាថ្មី លើបញ្ហាវិបត្តិជនភៀសខ្លួន

មេដឹកនាំអ៊ឺរ៉ុប និងតួកគីបានប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ មិ្សលមិញ នាទីក្រុងBrussels ដើម្បីធ្វើការ ពិភាក្សា គ្នាជាបន្ទាន់មួយលើបញ្ហា នៃការដោះស្រាយវិបត្តិនៃជនភៀសខ្លួន នៅក្នុងតំបន់អ៊ឺរ៉ុប ដែលវាជាវិបត្តិ ដ៏អាក្រក់ បំផុតមួយមិនធ្លាប់ មានចាប់តាំងតែពីសង្គ្រាមលោកលើកទី២មកម្ល៉េះ។

ប្រភពព័ត៍មានរបស់BBC បានឲ្យដឹងថាអ៊ឺរ៉ុបបានសន្យាផ្តល់ជំនួយ ជាង៣ពាន់លានអ៊ឺរ៉ូ ទៅឲ្យប្រទេសតួកគី ដើម្បីបង្វែរជំនួយនោះទៅជាលំនៅដ្ឋាន និងអាហារូបត្ថម្ភសម្រាប់ជនភៀសខ្លួនវិញ ។ កាលពីឆ្នាំទៅតួលេខ បានបង្ហាញថា ជនអន្តោប្រវេសន៍ខុសច្បាប់ ជាង១លាននាក់ បានហូរចូលទៅក្នុងប្រទេស ក្នុងតំបន់អ៊ឺរ៉ុប តាមទូកនិងធ្វើដំណើរតាមផ្លូវគោកពីតួគីទៅប្រទេសក្រិកបន្តទៀត។

អង្គការណាតូ នឹងពង្រីកការធ្វើប្រតិបត្តិការផ្នែកនាវាចរណ៍ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ក្រុមជួញដូរមនុស្ស នៅក្នុងសមុទ្រAegean រវាងព្រំប្រទល់ដែនទឹក នៃប្រទេសតួកគី និងក្រិកហើយណាតូក៏បានសន្យា បង្កើន កិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅតាមព្រំដែននៃបណ្តាលប្រទេសអ៊ឺរ៉ុបទៀតផង៕

មេដឹកនាំអ៊ឺរ៉ុប និងតួកគីជួបជុំគ្នា ពិភាក្សាគ្នាជាថ្មី លើបញ្ហាវិបត្តិជនភៀសខ្លួន