អ្នកស្លាប់ដោយសារ គ្រាប់បែកអត្តឃាត នៅអ៊ីរ៉ាក់សម្លាប់ មនុស្សអស់មិនតិច ជាង៥១នាក់ឡើយ

បាដាដ៖ កងរក្សាសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារការដាក់ បំផ្ទុះគ្រាប់បែក អត្តឃាតមួយ នៅលើរថយន្ត ដឹកទំនិញ យ៉ាងតិចណាស់ក៏ ស្លាប់៥១នាក់ដែរ ក្នុងនោះមានអ្នក រងរបួសធ្ងន់ស្រាល ចំនួន៧០នាក់ នៅតំបន់ត្រួតពិនិត្យមួយ នៅក្នុងក្រុង Hilla ភាគកណ្តាលក្រុង បាដាដ ប្រទេសអ៊ីរ៉ាក់ ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយឲ្យដឹង កាលពីរាត្រីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៦ ម្សិលមិញនេះថា យ៉ាងដូច្នេះ ។

ប្រភពព័ត៌មានពីមន្ត្រីរក្សាសន្តិសុខបានបញ្ជាក់ថា "ផ្អែកតាម សេចក្តីរាយការណ៍ មួយចំនួនបានបញ្ជាក់ថា មានករណីបំផ្ទុះ គ្រាប់បែកអត្តឃាតមួយ នៅចំណុចត្រួតពិនិត្យ Hilla ដែលសម្លាប់មនុស្សអស់ ប្រមាណ៥១នាក់ និង៧០នាក់ផ្សេង ទៀតរងរបួស" ។

ប្រភពបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃត្រង់ ថ្ងៃអាទិត្យម្សិលមិញនេះ នៅពេលគ្រាប់បែក អត្តឃាតបានផ្ទុះឡើង បណ្តាលឲ្យ មនុស្សម្នា នៅលើរថយន្ត ដឹកទំនិញមួយបានរង ការខូចខាតស្ទើរទាំងស្រុង ។ រយៈចម្ងាយ ពីកន្លែងកើតហេតុ មកកាន់ក្រុង បាដាដ មានចំនួន ១០០គីឡូម៉ែត្រ ។

ប្រភពបានបន្ថែមថា គ្រាប់បែកបានបំផ្ទុះឡើង នៅចំហ្វូងមនុស្ស ដែលរង់ចំាការ ត្រួតពិនិត្យដោយមន្ត្រីសន្តិសុខ នៅតំបន់រងគ្រោះខាងលើ ៕

អ្នកស្លាប់ដោយសារ គ្រាប់បែកអត្តឃាត នៅអ៊ីរ៉ាក់សម្លាប់ មនុស្សអស់មិនតិច ជាង៥១នាក់ឡើយ