ស្មាតហ្វូន Huawei P9 ធ្លាយថានឹង ចេញនៅខែមេសា

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Huawei គ្រោងនឹង ដាក់ដំណើរការ ស្មាតហ្វូនចុងក្រោយ របស់ខ្លួន នៅត្រីមាសទី២ ក្នុងឆ្នាំ២០១៦ ទោះបីជាយ៉ាង ណាក៏ដោយ សម្រាប់ស្មាតហ្វូននេះ មិនទាន់បញ្ជាក់ពី ពេលវេលាកំណត់មួយ ជាក់លាក់ថានឹងដាក់ ដំណើរការ P9 ទៅកាន់ទីផ្សារ នេះបើយោងតាម softpedia ចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ។

ជាមួយនឹងព័ត៌មាននេះ អ្នកគាំទ្រ Huawei  ពិតជាសប្បាយរីករាយ នៅពេលដែលដឹង ដំណឹងដ៏ល្អនេះ ខណៈដែលពួកគេ បានរងចាំជា យូរណាស់ មកហើយ ជាមួយនឹង P9 នេះ ។

បើយោងតាម  @evleaks បានឲ្យដឹងថា Huawei P9 នឹងបង្ហាញរូបរាង នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០១៦  ប្រសិនបើព័ត៌មាន នេះជាការពិត នោះ ស្មាតហ្វូន P9 នឹងចេញលក់នៅ លើទីផ្សារ ក្នុងខែមេសា តែម្តង។

សម្រាប់ម៉ូដែល ចុងក្រោយនេះ វានឹងបំពាក់ដោយ អង្គដំណើរការ Kirin 950   ជាមួយនឹងគ្នានេះដែរ ព័ត៌មានចរចាមអារ៉ាមថា វានឹងមានតម្លៃ ៤៧៥ដុល្លារ អាម៉េរិក  និង ប្រើប្រាស់ឈីប Qualcomm Snapdragon 650 ។

ជុំវិញនូវព័ត៌មាន ស្មាតហ្វូនចុងក្រោយនេះ នឹងបំពាក់ដោយ អេក្រង់៥.២អ៊ីញ អង្គចងចាំ ៣ជីហ្គាបាយ និង អាចបន្ថែម អង្គចងចាំទិន្នន័យ ៣២ជីហ្គាបាយ ផងដែរ ៕

ស្មាតហ្វូន Huawei P9 ធ្លាយថានឹង ចេញនៅខែមេសា