David Beckham គ្រោងនឹងទិញកីឡាករ Messi

អង់គ្លេស៖ អតីតកីឡាករ បិសាចក្រហម លោក David Beckham  កំពុងតែមាន គម្រោង នឹងទាក់ទងកីឡាករ កំពូលរបស់ Barcelona លោក Lionel Messi  មកលេងនៅក្លឹប Miami United របស់ខ្លួន ក្នុងក្របខណ្ឌ Major League Soccer នេះបើយោងតាម mirror កាលពីចុងសប្តាហ៍កន្លងទៅ ។

David Beckham បានរំពឹងថា នឹងអាចដាក់ ដំណើរការក្លឹប របស់ខ្លួន នៅ ឆ្នាំ២០១៧ ហើយអតីតកាពីតែន ក្រុមជម្រើសជាតិ អង់គ្លេស រូបនេះ នឹង ធ្វើការដេញថ្លៃ ម្ចាស់ពាន ៥សម័យកាល Ballon d'Or  ។

កីឡាករ  Lionel Messi   ក្នុងការបង្ហាញ ខ្លួនលេង ៣៣៧ ដងជាមួយនឹង  La Liga  រកគ្រាប់បាល់បាន ៣០៥ គ្រាប់ ហើយ  Beckham បានសង្ឈឹម យ៉ាងមុតមាំថា នឹងមានថ្ងៃណាមួយ អាចនាំកីឡាករ អាហ្សង់ទីន រូបនេះ មកកាន់ សហរដ្ឋអាម៉េរិក ៕

 

David Beckham គ្រោងនឹងទិញកីឡាករ Messi

David Beckham គ្រោងនឹងទិញកីឡាករ Messi