MSX ស៊េរី ០១៦ ​រូបរាង​កាន់​តែ​ប្លែក លេង​បំពង់​ស៊ីម៉ាំង​​​ថ្មី​ ​ តម្លៃ​ជាង​ ៣ពាន់​ដុល្លារ

ក្រោយ​មិត្ត​យុវវ័យ​បាន​​ទន្ទឹង​រង់​ចាំ​ដ៏​យូរ ពេល​នេះ MSX 125 SF ស៊េរី ២០១៦ បាន​មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​​​ហើយ ដោយ​ដាក់​លក់​តម្លៃ ៣០០០ដុល្លារ។

 

MSX ស៊េរី ០១៦ ​រូបរាង​កាន់​តែ​ប្លែក លេង​បំពង់​ស៊ីម៉ាំង​​​ថ្មី​ ​ តម្លៃ​ជាង​ ៣ពាន់​ដុល្លារ

 

MSX 125SF ស៊េរី​ថ្មី​នេះ​មាន​ទំហំ​ម៉ាស៊ីន 125cc ហើយ​រូប​រាង​ត្រូវ​បាន​រចនា​ប្លែក​ពី​ស៊េរី MSX ទូទៅ ដោយ​ផ្នែក​ធុង​សាំង​មាន​រាង​ជ្រុង កែប​ខ្ពស់​ អំពូល​ប្រភេទ LED រីឯ​បំពង់​ស៊ីម៉ាំង​ស្ថិត​នៅ​ដាច់​ផ្នែក​ខាង​ក្រោម​នៃ​កែប ដែល​មើល​មួយ​ភ្លែត​ស្រដៀង​នឹង Kawasaki Z125 បើ​មើល​ពី​ចំហៀង។

 

បើ​តាម​ម្ចាស់​ហាង​លក់​ម៉ូតូ ទួត សីហា នៅ​ម្តុំ​គិរីរម្យ​បាន ឱ្យ​ដឹង​ថា MSX ស៊េរី ០១៦ នេះទើប​ចេញ​លក់​ពី​ម្សិលមិញ​តែ​​ប៉ុណ្ណោះ ដោយ​មាន​បួន​ពណ៌​សម្រាប់​ជ្រើសរើស មាន ពណ៌​ក្រហម-ប្រផេះ ស-ប្រផេះ និង​ពណ៌​លឿង-ប្រផេះ។

 

 

លោក​ សីហា ថា ហាង​លោក​ដាក់​លក់ MXS 125SF ស៊េរី​ថ្មី​នេះ​ចំនួន​ជាង ១០​គ្រឿង​បណ្ដោះ​អាសន្ន ហើយ​មក​ទល់​ពេល​នេះ​លក់​ដាច់​អស់ ៣គ្រឿង៕

 

អត្ថបទ៖ ប៉ែត ផាន់និត

  • MSX ស៊េរី ០១៦ ​រូបរាង​កាន់​តែ​ប្លែក លេង​បំពង់​ស៊ីម៉ាំង​​​ថ្មី​ ​ តម្លៃ​ជាង​ ៣ពាន់​ដុល្លារ已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/03/07  Category:បច្ចេកវិទ្យា