ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ពួក​អ្នក​ជួយ​សង្គ្រោះ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៧ មីនា ថា កម្មករ​រ៉ែ​១២​នាក់​បាន​ត្រូ​​វ​ស្លាប់ ហើយ​ម្នាក់​ទៀត​រង​របួស​ដោយសារ​ការ​ផ្ទុះ​ឧស្ម័ន​មួយ​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​៦ មីនា ក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយ​នៃ​ខេត្ត​ជី​លី​ន ភាគ​ឦ សាន​ចិន ។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បាន​បញ្ចប់​នា​ព្រឹក​ថ្ងៃ​ទី​៧ មីនា បន្ទាប់​ពី​ពួក​អ្នក​ជួយ​សង្គ្រោះ​នាំ​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​អះអាង​ពី​ការ​ស្លាប់​កម្មករ​រ៉ែ​ទាំង​១២​នាក់ ដែល​ជាប់​ក្នុង​អណ្តូង ។

គ្រោះថ្នាក់​នេះ​កើត​មាន​នា​ថ្ងៃ​ទី​៦ មីនា វេលា​ម៉ោង​១១​និង​២០​នាទី​ម៉ោង​ក្នុងស្រុក​ក្នុង​អណ្តូងរ៉ែ SONGSHU ដែល​ជា​របស់​ក្រុមហ៊ុន TONGSHU MINING INDUSTRY CO. LTD ក្នុង​ទីក្រុង BAISHAN ។ យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា សរុប​អ្នក​ជួយ​សង្គ្រោះ​៣១៦​នាក់ និង​ក្រុម​ពេទ្យ​៤៦​នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ។ ការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​កំពុង​តែ​ធ្វើ ៕