បិតា​ប្រព័ន្ធ​អ៊ី​ម៉ែ​ល រ៉ៃ ថម​លីន​សាន់ បានទទួល​មរណភាព​ហើយ​

6 Videos

រ៉ៃ ថម​លីន​សាន់ (Ray Tomlinson) អ្នកបង្កើត​ប្រព័ន្ធ​អ៊ីម៉េល និង សញ្ញា (@) បាន​មរណភាព​កាលពី​ថ្ងៃទី ៥ ខែមីនា​ហើយ ដោយ​រោគ​គាំងបេះដូង ក្នុង​ជន្មាយុ ៧៤ ឆ្នាំ ។​កាត់​បាត់បង់ Programer របស់​អាមេរិក​រូបនេះ គឺជា​ការបាត់បង់​បុគ្គល​សំខាន់ ក្នុង​មជ្ឈដ្ឋាន​បច្ចេកវិជ្ជា​កុំព្យូទ័រ ដែល​លោក​ជា​អ្នក​បញ្ជូន​អ៊ីម៉េល​លើកដំបូង នៅ​ឆ្នាំ ១៩៧១ ឬ រយៈពេល ៤៤ ឆ្នាំ នៅក្នុង​ក្រុមហ៊ុន Bolt, Beranek, និង Newman (BBN) នាទី​ក្រុង​បូ​ស្តុ​ន ដែលជា​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ អ៊ី​ន​ធើរ​ណេ​ត នា​យុគសម័យ​ដំបូង​ក្នុងនាម «​អា​ប៉ា​ណេ​ត​(ARPANET)» ។​

ស្នាដៃ​សំខាន់​របស់លោក ថម​លីន​សាន់ គឺ​កម្មវិធី SNDMSG ដែលជា​ប្រព័ន្ធ​បានត្រឹមតែ​បញ្ជូន​សារ​ទៅ​អ្នក​ប្រើ​លើ​កុំព្យូទ័រ​តែមួយ​គ្រឿងៗ​ប៉ុណ្ណោះ វា​ខុសពី​ប្រព័ន្ធ​បញ្ជូន​សារ (​អ៊ីម៉េល​) បច្ចុប្បន្ន​បញ្ជូន​បាន​ទាំង File (attachment) ទៅលើ​ម៉ាស៊ីន​កុំព្យូទ័រ​ផ្សេងៗ​ទៀត​បាន ។​ចំណុច​នេះ​ចាត់ទុកជា​កំណើត​នៃ​ប្រព័ន្ធ​បណ្តាញ ដែល​យើង​ហៅថា networked messaging program របស់​ពិភពលោក និង ជា​អ្នក​ផ្លាស់​មក​ប្រើ​សញ្ញា [email protected] នេះ ដើម្បី​បង្កើន​ភាពច្បាស់លាស់​ក្នុង​ការប្រើ​អ៊ីម៉េល ។​

M88

​ពេលនេះ​គួរឱ្យ​សោកស្តាយ សម្រាប់​ប្រព័ន្ធ​អ៊ីម៉េល​ដែលជា​ស្នាដៃ​របស់លោក Ray Tomlinson ធ្វើឱ្យ​ប្រជា​អន​ឡាញ​នៅ​ទូទាំង​ពិភពលោក នឹង​មិនអាច​បំភ្លេច​បានឡើយ ៕ សូរ្យកាន្ត (MGR Online)