សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​

6 Videos

​នៅ​ឆ្នាំ ២០១៦ នេះ សួស វី​ហ្សា មាន​យីអ៊ុន​ល្អ​ណាស់ នាង​ត្រូវ​ចេញ ទៅ​សម្តែង​នៅតាម​បណ្តា​ខេត្ត​នានា ជា​រៀងរាល់​ចុង​សប្តាហ៍ ដោយឡែក​នៅ​ថ្ងៃទី ០៤ ខែមីនា ឆ្នាំ​២០១៦ ស្រាប់តែ សួស វី​ហ្សា បានបង្ហាញ​វត្ត​មាននៅ​ផ្សារ​ទំនើប TK ទួលគោក ជាមួយ​បុរស​រូប​សង្ហា​ម្នាក់ មើលទៅ​ទំនាក់​ទំ​នាង​អ្នក​ទាំងពីរ​ប្រៀបដូចជា​គូស្នេហ៍​ជាង​បងប្អូន ។

សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​

M88

​សួស វី​ហ្សា បាន​តុបតែង​ខ្លួន​ជា​នារី​សាមញ្ញ​ស្ទើរតែ​គ្មាន​នរណា​ចំណាំ​មុខ​នាង​ថា ជា​តារាចម្រៀង​នោះទេ ភាពសាមញ្ញ​របស់​នាង មើលទៅ​ពិតជា​ស្រស់ស្អាត​ណាស់ នាង​បាន​ពាក់មួក​ប្រុស​បិទបាំង​ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ស្គាល់ ។ តាមរយៈ​រូបភាព​នេះ​បង្ហាញ​ឲ្យ​ឃើញថា សួស វី​ហ្សា និង បុរស​រូប​សង្ហា​នោះ ពិតជា​ស្និទ្ធស្នាល​គ្នា​ខ្លាំងណាស់ ទាំង​ការដើរ និង​ការ និយាយស្តី ។

សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​

ក្រៅពី​ញ៉ាំអាហារ​នៅក្នុង​ហាង​ឡាក់​គី សួស វី​ហ្សា និង បុរស​វ័យក្មេង​ដែល​នៅក្បែរ​នាង​បាននាំគ្នា​ដើរ ទិញ​ទំនិញ​នៅក្នុង​ហាង​មួយចំនួន​យ៉ាង​សប្បាយរីករាយ ។ ​សួស វី​ហ្សា បាន​ព្យាយាម​លាក់បាំង​ពី​រឿងរ៉ាវ​ឯកជន​របស់ខ្លួន ប៉ុន្តែ​នៅក្នុង​ពិភព​សិល្បៈ​សុទ្ធតែ​បានដឹងថា នាង​មាន​គូស្នេហ៍​រួចហើយ ។

សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​

ពីមួយថ្ងៃ​ទៅមួយថ្ងៃ សួស វី​ហ្សា កាន់តែ​ស្រស់ស្អាត​ឡើងៗ ចំណែក​ប្រជាប្រិយភាព របស់​នាង​ក៏​ឡើង​ខ្ពស់​ទៅតាម​នោះដែរ ជា​រៀងរាល់​ចុង​សប្តាហ៍ នាង​ត្រូវ​ចេញទៅ​សម្តែង​នៅតាម​ខេត្ត​នានា សម្រាប់​សប្តាហ៍​នេះ នាង​ត្រូវ​ចេញទៅ​សម្តែង​នៅ​ខេត្តបាត់ដំបង រួមជាមួយ​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ផ្សេងទៀត ៕ ​អា​លី​ណា​

សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​សួស វី​ហ្សា និង ប្រុស​ក្មេង បង្ហាញ​វត្តមាន​ក្នុង​ហាង​