Buriram United បើក​ឆាក​លីគ​២០១៦ រក​បាន​៥​គ្រាប់ ឯ​ខ្សែ​ការពារ​ហ៊ែតទ្រីក

ក្រុម​​ជើង​ឯក​​ថៃ​ចាស់​ Buriram United ​បាន​យក​ឈ្នះ​លើ​​ក្រុម​ម្ចាស់​ផ្ទះ​ Bangkok United ​៥-៣ នៅ​កីឡដ្ឋាន​ Thammasat ​ខេត្ត​ Pathum Thani ​ក្នុង​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី​​ Thai Premier League 2016 ម្សិល​មិញ ខណៈ​ដែល​ខ្សែ​ការពារ​ Andres Tunez ​រក​បាន​ហែតទ្រីក ក្លាយ​ជា​ Top Scorer បណ្ដោះ​អាសន្ន។

 

Buriram United បើក​ឆាក​លីគ​២០១៦ រក​បាន​៥​គ្រាប់ ឯ​ខ្សែ​ការពារ​ហ៊ែតទ្រីក

​ខ្សែ​ការពារ​ Andres Tunez របស់​ក្រុម​ Buriram United

 

​៣​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ Bangkok United ​រក​បាន​ដោយ​ Dragan Boskovic ​ហែតទ្រីក​នាទី (២៥, ៦៧, ៧៨) ខណៈ​ដែល​​៥​គ្រាប់​របស់​ក្រុម​ភ្ញៀវ​ Buriram រក​បាន​ដោយ​ខ្សែ​ការពារ​ជម្រើស​ជាតិ​វេណេហ្ស៊ុយអេឡា ​Tunez ​​​តែត​២​គ្រាប់​នាទី​ (១៨, ៧១) និង​​ស៊ុត​​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​៣០។ រីឯ​២​គ្រាប់​​ទៀត​របស់​ក្រុម​​ភ្ញៀវ​រក​បាន​ដោយ​ Go Seul-ki នាទី​៤២ និង​ Kim Seung-yong ​នាទី​៥៤។

 

​ដូច្នេះ​កីឡាករ​របស់​ក្រុម​ទាំង​២​នេះ​ ​ខ្សែ​ការពារ​ Tunez និង​​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ម៉ុងតេណេក្រូ Dragan Boskovic ​រក​បាន​ហ៊ែត​ទ្រីក​ដូច​គ្នា​ និង​ក្លាយ​ជា​ Top Scorer បណ្តោះ​អាសន្ន​នៅ​ Thai Premier League៕

 

Buriram United បើក​ឆាក​លីគ​២០១៦ រក​បាន​៥​គ្រាប់ ឯ​ខ្សែ​ការពារ​ហ៊ែតទ្រីក

 

Buriram United បើក​ឆាក​លីគ​២០១៦ រក​បាន​៥​គ្រាប់ ឯ​ខ្សែ​ការពារ​ហ៊ែតទ្រីក

 

​សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ footballchannel.asia