កីឡាករ​ប្រេស៊ីល​ Teixeira ស៊ុត​២​គ្រាប់ ​ថ្ងៃ​ចូល​លេង​ដំបូង​ឲ្យ​ក្រុម​ចិន

Alex Teixeira ​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល ​បាន​ស៊ុត​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​២​គ្រាប់ ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង ​ចំ​ថ្ងៃ​បើក​ឆាក​លីគ​កំពូល​ចិន Chinese Super League ​កាល​ពី​ថ្ងៃ​សៅរ៍ ជួយ​ឲ្យ​ក្រុម​ Jiangsu Suning ឈ្នះ​ Shandong Luneng ​៣-០។

 

កីឡាករ​ប្រេស៊ីល​ Teixeira ស៊ុត​២​គ្រាប់ ​ថ្ងៃ​ចូល​លេង​ដំបូង​ឲ្យ​ក្រុម​ចិន

Alex Teixeira អប់អរ​ក្រោយ​ស៊ុត​ចូល​ទី (កណ្តាល)

 

រំលឹក​ផង​ដែរ​ថា​ Liverpool ធ្លាប់​តាម​ទិញ​កីឡាករ​រូប​នេះ​យ៉ាង​ខ្លាំង កាល​ខែ​មករា ប៉ុន្តែ​​​ពុំ​បាន​ព្រមព្រៀង​គ្នា​​ដោយសារ​ខុស​តម្លៃ។ ក្រោយ​មក​ Teixeira​ ​ក៏​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​ក្រុម​​អ្នក​មាន​ចិន​ Jiangsu Suning ​ជំនួស​វិញ។

 

ក្នុង​​ប្រកួត​ផ្លូវ​ការ​​ដំបូង​នៅ​ចិន​ កីឡាករ​​វ័យ​២៦​ឆ្នាំ​រូប​នេះ ​ស៊ុត​បាន​២​គ្រាប់​យ៉ាង​ភ្ញាក់​ផ្អើល ខណៈ​ដែល​គ្រាប់​ទី​១ ស៊ុត​កោង​យ៉ាង​អស្ចារ្យ​ បន្ទាប់​ពី​អតីត​កីឡាករ​ក្រុម​ Chelsea ខ្សែ​បម្រើ​ Ramires ​បញ្ជូន​ឲ្យ រីឯ​១​គ្រាប់​ទៀត​ ស៊ុត​ដោយ​​ជើង​ឆ្វេង៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ beacherreports