តារា​ស្រី​បី​នាក់​ត្រៀម​ខ្លួន surprised ម្ដាយ​ថ្ងៃ​សិទ្ធិនារី

ស្អែក​គឺជា​ថ្ងៃ​ទិវា​សិទ្ធ​នារី​អន្តរជាតិ ដូចនេះ​មនុស្ស​ភាគច្រើន​បាន​ត្រៀមខ្លួន​ធ្វើអ្វី​ឲ្យ​ជាពិសេស​ជូន​ដល់​មនុស្ស​ស្រី​ជាទី​ស្រលាញ់​របស់​ខ្លួន។ ក្នុង​នោះ​មាន​តារា​ស្រី​បី​ដួង​បាន​ត្រៀម​ខ្លួន  surprised អ្នក​ម្ដាយ​របស់​ខ្លួន​ដែរ។

 

តារា​ស្រី​បី​នាក់​ត្រៀម​ខ្លួន surprised ម្ដាយ​ថ្ងៃ​សិទ្ធិនារី

 

តារា​បង្ហាញ​ម៉ូដ​រាង​ខ្ពស់​ស្រឡះ សុផា លីនដា បាន​ប្រាប់ថា ​ស្អែក​ពេល​រសៀល​នាង​មាន​ការងារ​ត្រូវ​ចុះ​ទៅ​ខេត្ត ដូចនេះ​ព្រឹក​ស្អែក​ ​នឹង​មាន​កាដូ​ជូន​អ្នក​ម្ដាយ​ជាទី​ស្រលាញ់ ហើយ​ចង់​ដឹង​ថា​អ្វី​នោះ​នាង​មិន​ទាន់​អាច​បង្ហើប​បាន​ទេ រង់ចាំ​ដល់​ថ្ងៃ​ស្អែក​បាន​ដឹង​ទាំងអស់​គ្នា​ហើយ។

ជាចុងក្រោយ​កញ្ញា​សុំ​ជូន​ពរ​ដល់​អ្នក​ម្ដាយ​ទាំងអស់​ឲ្យ​ជួប​តែ​សេចក្ដី​សុខ និង​មាន​សុខភាព​ល្អ។

 

 

តារា​ស្រី​បី​នាក់​ត្រៀម​ខ្លួន surprised ម្ដាយ​ថ្ងៃ​សិទ្ធិនារី

 
ចំណែក​តារា​ចម្រៀង​ថ្មី​ប្រចាំ​ផលិតកម្ម​ថោន ស៊ូ ស៊ីរីកា វិញ​បាន​បង្ហើប​ថា ​ស្អែក​នេះ​នាង​នឹង​ធ្វើ​អាហារ​ដើម្បី surprised ម៉ាក់​យាយ និង​អ្នក​ម៉ាក់​របស់។ “ខ្ញុំ​ស្រលាញ់​ម៉ាក់​យាយ និង​ម៉ាក់​ខ្ញុំ​ខ្លាំង​ណាស់ អ្នក​ទាំងពីរ ​គឺជា​អ្វី​ៗ​ទាំងអស់​របស់​ខ្ញុំ។ មិន​ត្រឹមតែ​អ្នក​ម្ដាយ​ខ្ញុំ​ទេ គឺ​អ្នក​ម្ដាយ​ទាំងអស់​នៅ​ក្នុង​ពិភពលោក​តែម្ដង ​សូម​ឲ្យ​មាន​សុខភាព​ល្អ អាយុ​វែង ជា​ម្លប់​ដល់​កូន​ចៅ​គ្រប់គ្នា។”

 

 

តារា​ស្រី​បី​នាក់​ត្រៀម​ខ្លួន surprised ម្ដាយ​ថ្ងៃ​សិទ្ធិនារី

 

 

តារា​ស្រី​រាង​តូច​ច្រឡឹង ហង្ស ម៉ារីនី បាន​ត្រៀម​កាដូ​តូច​មួយ​ដល់​​អ្នក​ម្ដាយ​សម្រាប់​ថ្ងៃ​ស្អែកដែរ ដែល​នេះ​ចង់​បង្ហាញ និង​អរគុណ​ដល់​គាត់​ដែល​បាន​ផ្ដល់​កំណើត ចិញ្ចឹម​បីបាច់​ថែរក្សា​ផ្ដល់​សព្វ​បែប​គ្រប់យ៉ាង​រហូត​ដល់​ធំ​ពេញ​វ័យ​បែប​នេះ៕

 

 

ចង់​ដឹង​ថា​ស្អែក​មាន​តារា​ណា​ខ្លះ ហើយ​បាន​រៀបចំ​អ្វី​ខ្លះ​ជូន​ដល់​អ្នក​ម្ដាយ Sabay នឹង​បង្ហាញ​​នៅ​ថ្ងៃ​ស្អែក​បន្ត​​​ទៀត។

 

 

អត្ថបទ៖ទ្រី រ៉ាវី