Taylor Swift ទទួល​បាន​កាដូ​ពិសេស​ពី​មិត្ត​ប្រុស​ក្នុង​ថ្ងៃ​ខួប​ស្នេហា​

ថ្ងៃ​ទី០៦ ខែ មីនា ឆ្នាំ ២០១៦ គឺ​ជា​ថ្ងៃ​ខួប​គម្រប់​១​ឆ្នាំ​​​នៃការ​ចាប់​ផ្ដើម​ទំនាក់ទំនង​ស្នេហា​របស់​តារា​ចម្រៀង​ប៉ុបអាមេរិក Taylor Swift និង​មិត្ត​ប្រុស​ជា​ DJ Calvin Harris បន្ទាប់​ពី​ពួក​គេ​ស្គាល់​គ្នា​កាល​ពី​ឆ្នាំ​មុន​​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Brit Awards ។

 

Taylor Swift ទទួល​បាន​កាដូ​ពិសេស​ពី​មិត្ត​ប្រុស​ក្នុង​ថ្ងៃ​ខួប​ស្នេហា​
​ក្នុង​ពេល​វេលា​ដ៏​ពិសេស​នេះ កាល​ពី​ម្សិល​មិញ Taylor ​បាន​ទទួល​កាដូ​ដ៏​ភ្ញាក់ផ្អើល​ពី Calvin គឺ​បន្តោង​ខ្សែក​​មាស​រាង​បេះដូង។ ក្រោយ​ពី​កាដូ​បាន​ដល់​ដៃ​ តារា​ស្រី​វ័យ​​២៦​ឆ្នាំ​មិន​បង្អង់​ក៏​បង្ហោះ​រូប​បន្តោង​នោះ​ភ្លាម​​​ចូល​ក្នុង​បណ្ដាញ​ instagram ដើម្បី​បង្ហាញ​ទៅ​អ្នក​គាំទ្រ​​ក្នុង​បណ្ដាញ​នេះ​ជាង​៦៨,៥​លាន​នាក់។

 

ទន្ទឹមគ្នា​នេះ​ដែរ Calvinក៏​បាន​ឲ្យ​នំ​ខេក​​ដែល​មាន​សរសេរ​​ជា​អក្សរ​ថា ​”១ឆ្នាំ​” ទៅ​មិត្ត​ស្រី​ ហើយ​បង្ហោះ​វីដែអូ​ចូល SnapChat ទៀត​ផង។ ត្បិត​តែ​១​ឆ្នាំ​កន្លង​ផុត​ទៅ​ដែល​តារា​ទាំង​ពីរ​ស្រឡាញ់​គ្នា ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ទាន់​លេច​ឮ​ព័ត៌មាន​ថា​ចង់​រៀបការ​នៅ​ឡើយ​ទេ៕

 

Taylor Swift ទទួល​បាន​កាដូ​ពិសេស​ពី​មិត្ត​ប្រុស​ក្នុង​ថ្ងៃ​ខួប​ស្នេហា​

 

Taylor Swift ទទួល​បាន​កាដូ​ពិសេស​ពី​មិត្ត​ប្រុស​ក្នុង​ថ្ងៃ​ខួប​ស្នេហា​

 

ចុចអាន៖Taylor Swift ឧបត្ថម្ភ ២៥ម៉ឺន​ដុល្លារ​ជួយ Kesha ក្រោយ​ចាញ់​ក្ដី​ទាំង​ទឹក​ភ្នែក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ mirror