ការដាក់​អង្គប់​​សត្វ​កណ្ដុរស្រែ ​មិនមែន​ដើម្បី​តែ​រក​ប្រាក់កំរៃ ​នោះទេ​

ការដាក់​អង្គប់​​សត្វ​កណ្ដុរស្រែ ​មិនមែន​ដើម្បី​តែ​រក​ប្រាក់កំរៃ ​នោះទេ​
 

អំឡុង​ពេលនេះ​ជា​រដូវប្រាំង ប៉ុន្ដែ​បងប្អូន​មួយចំនួន​បាន​នឹង​កំពុង​ធ្វើស្រែ​ប្រាំង ហើយក៏​ជា​ខែ​ដែល​សំបូរសត្វ​កណ្ដុរស្រែ​ដែរ។

 

លោក ​ធីតា អាយុ 35 ឆ្នាំ រស់នៅ​ភូមិ​ស្ទៀ​ក្ដី ឃុំ​ភ្នៅ​ទី២ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង បាន​រៀបរាប់​អោយដឹងថា នៅ​ទីនេះ​ជា​តំបន់​មួយ​ ដែល​សំបូរ​សត្វ​កណ្ដុរស្រែ តែងតែ​ចូលមកកាត់​បំផ្លាញ​ផល​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅពេលដែល​ស្រូវ​ចាប់ផ្ដើម​ផើម (ស្រូវ​ជិត​ចេញ​ផ្លៃ) ។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋនៅក្នុង​តំបន់​តែងតែ​ប្រើ​វិធី​ជាច្រើន ដើម្បី​ទប់ស្កាត់​ការបំផ្លាញ​ពី​សត្វ​កណ្ដុរ​ទាំងនេះ​ដូចជា

 

ទី១ ការប្រើ​ថង់​រៀបរយ​ម៉ែត​ព័ទ្ធជុំវិញ​ស្រែ
ទី២ ការប្រើ​ខ្សែរ​ភ្លើង​ព័ទ្ធជុំវិញ​ស្រែ ដើម្បី​ឆក់​សត្វ​កណ្ដុរ
ទី៣ ការប្រើ​អង្គប់​​ចាប់​សត្វ​កណ្ដុរ​ទាំង​រស់ ដើម្បី​យកទៅលក់

 
ការដាក់​អង្គប់​​សត្វ​កណ្ដុរស្រែ ​មិនមែន​ដើម្បី​តែ​រក​ប្រាក់កំរៃ ​នោះទេ​

 

ការដាក់​អង្គប់​​សត្វ​កណ្ដុរស្រែ ​មិនមែន​ដើម្បី​តែ​រក​ប្រាក់កំរៃ ​នោះទេ​

 

លោក ធីតា ​បន្ដថា សត្វ​កណ្ដុរ​ ដែល​ដាក់​អង្គប់​បាន​ក្នុង ១ គីឡូ​ លក់បាន​ពី ៣ ០០០៛ ទៅ ៥ ០០០៛ និង​ ក្នុង ១ យប់​អាចដាក់​អង្គុប​បាន​ពី ២០ គីឡូ​ទី ៣០ គីឡូ​ដែរ។

 

សត្វ​កណ្ដុរ​ដែល​ឈ្នួ​ញ​ប្រមូល​ទិញ​បាន​ភាគច្រើន​គឺ​នាំ​ចេញទៅ​ប្រទេស​វៀតណាម ព្រោះ​ទីនោះ​គេ​និយមចូលចិត្ត​បរិភោគ​សត្វ​កណ្ដុរស្រែ​នេះ​ណាស់។

 

“ក្រៅ​ពី​ដាក់​អង្គប់​ចាប់​សត្វ​កណ្ដុរ​ការពារ​ស្រែ គឺ​ពួក​យើង​អាច​យក​កណ្ដុរ​លក់​យក​បាន​កម្រៃ​ខ្លះ​សម្រាប់​ចិញ្ចឹម​ជីវិត”។ លោក ធីតា និយាយ៕

 
ការដាក់​អង្គប់​​សត្វ​កណ្ដុរស្រែ ​មិនមែន​ដើម្បី​តែ​រក​ប្រាក់កំរៃ ​នោះទេ​

 

ការដាក់​អង្គប់​​សត្វ​កណ្ដុរស្រែ ​មិនមែន​ដើម្បី​តែ​រក​ប្រាក់កំរៃ ​នោះទេ​

 

ការដាក់​អង្គប់​​សត្វ​កណ្ដុរស្រែ ​មិនមែន​ដើម្បី​តែ​រក​ប្រាក់កំរៃ ​នោះទេ​

 

 

អត្ថបទ & រូបភាព៖ ព្រំដែន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 567 8 82
-អ៊ីមែល៖ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!