សមុទ្រ​​ខ្សាច់​​ក្លាយ​ជា​​កន្លែង​​ផ្កា​រីក​​​​​​​​ស្គុសស្គាយ ១០​ឆ្នាំ​មាន​តែ​​​ម្ដង

​សមុទ្រ​​​ខ្សាច់​​​មួយ​កន្លែង​​ ​​​​​​​ដែល​​​ជា​​​​​​ទី​ស្ងួត​ជាង​គេ​បំផុត​​​នៅ​សហរដ្ឋអាមេរិក ​​​​​​​បាន​​ក្លាយ​ជា​កន្លែង​​​​ពណ៌​ស្រស់​បំព្រង​​​​ ដោយ​មាន​​​ផ្កា​​ដុះ​លូត​លាស់​ឡើង​វិញ​​​​ ​​ក្នុង​​រយៈ​ពេល​​មួយ​ទសវត្ស​​ម្ដង ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍។

 

សមុទ្រ​​ខ្សាច់​​ក្លាយ​ជា​​កន្លែង​​ផ្កា​រីក​​​​​​​​ស្គុសស្គាយ ១០​ឆ្នាំ​មាន​តែ​​​ម្ដង
 

វាល​ខ្សាច់​​ខាង​លើ គឺ​​​ឧទ្យាន​​​ជាតិ​ Death Valley សហរដ្ឋអាមេរិក​ ​មាន​ទី​តាំង​​​លាត​សន្ធឹង​​ចេញ​ពី​ភាគ​ខាង​កើត​នៃ​​​រដ្ឋ​​ ​កាលីហ្វ័រញ៉ា​​ទៅ​​កាន់​រដ្ឋ​ Nevada ។ បន្ទាប់​ពី​​មាន​ភ្លៀង​ធ្លាក់​​​​​​ចាប់​តាំង​ពី​ខែ​តុលា​មុន រួម​ទាំង​​អាកាស​ធាតុ​​​កក់​ក្ដៅ​នា​រដូវ​​ស្លឹក​ឈើ​ជ្រុះ និង​រដូវ​​រងា​ ​​ធ្វើ​​​​​​​​ឲ្យ​​​​គ្រាប់​រុក្ខជាតិ​​កប់​​​នៅ​តំបន់​នោះ​បាន​ដុះ​លូត​លាស់​​​ព្រោង​ព្រាត​​។

​​ឧទ្យាន Death Valley ជា​កន្លែង​​​មួយ​​​គេ​បាន​ចាត់​ទុក​ថា ជា​ទី​​កន្លែង ក្ដៅ​ ស្ងួត​ និង​ទាប​បំផុត​​ ​ដោយ​មាន​​​ទី​តាំង​ទាប​ជាង​​១០០​ម៉ែត្រ​ពី​​នីវ៉ូ​ទឹក​សមុទ្រ ហើយ​ត្រូវ​កត់​សម្គាល់​ថា​​ធ្លាប់​មាន​សីតុណ្ហភាព​ ៥៦,៧ អង្សា​សេ អស់​រយៈ​១០៣​ឆ្នាំ។ ដោយ​សារ​​​តំបន់​វាល​ខ្សាច់​​​​កម្រ​​​​មាន​ទិដ្ឋភាព​ធម្មជាតិ​ស្រស់​បំព្រង​បែប​នោះ​ជា​កម្រ ដោយ​​បាន​កើត​​​មាន​ចុង​ក្រោយ​​​ក្នុង​ឆ្នាំ​​២០០៥ ប្រជាជន​អាមេរិក​​បាន​ហៅ​ទិដ្ឋភាព​នោះ​ថា “Super Bloom” ។

 

ដោយ​សារ​តែ​ទិដ្ឋភាព​កម្រ​បាន​ឃើញ មនុស្ស​ជា​ច្រើន​​រួម​ទាំង​អ្នក​នៅ​ចាំ​​ថែ​ឧទ្យាន​​​​​ភ្ញាក់​ផ្អើល​ពេល​​បាន​ឃើញ​​ទី​នោះ។ “ខ្ញុំ​​មិន​ធ្លាប់​ស្រមៃ​ឃើញ​ថា​ មាន​ធម្មជាតិ​ស្រស់​បំព្រង​​ និង​ស្រស់​ស្អាត​កើត​ឡើង​​នៅ​ទី​នោះ​​​ទេ ” ។ នេះ​​ជា​ការ​លើក​ឡើង​របស់​ Alan Van Valkenburg អ្នក​ថែ​ឧទ្យាន​រស់​នៅ​​តំបន់ Death Valley៕​​

 

សមុទ្រ​​ខ្សាច់​​ក្លាយ​ជា​​កន្លែង​​ផ្កា​រីក​​​​​​​​ស្គុសស្គាយ ១០​ឆ្នាំ​មាន​តែ​​​ម្ដង
សមុទ្រ​​ខ្សាច់​​ក្លាយ​ជា​​កន្លែង​​ផ្កា​រីក​​​​​​​​ស្គុសស្គាយ ១០​ឆ្នាំ​មាន​តែ​​​ម្ដង
សមុទ្រ​​ខ្សាច់​​ក្លាយ​ជា​​កន្លែង​​ផ្កា​រីក​​​​​​​​ស្គុសស្គាយ ១០​ឆ្នាំ​មាន​តែ​​​ម្ដង
សមុទ្រ​​ខ្សាច់​​ក្លាយ​ជា​​កន្លែង​​ផ្កា​រីក​​​​​​​​ស្គុសស្គាយ ១០​ឆ្នាំ​មាន​តែ​​​ម្ដង
សមុទ្រ​​ខ្សាច់​​ក្លាយ​ជា​​កន្លែង​​ផ្កា​រីក​​​​​​​​ស្គុសស្គាយ ១០​ឆ្នាំ​មាន​តែ​​​ម្ដង
សមុទ្រ​​ខ្សាច់​​ក្លាយ​ជា​​កន្លែង​​ផ្កា​រីក​​​​​​​​ស្គុសស្គាយ ១០​ឆ្នាំ​មាន​តែ​​​ម្ដង
សមុទ្រ​​ខ្សាច់​​ក្លាយ​ជា​​កន្លែង​​ផ្កា​រីក​​​​​​​​ស្គុសស្គាយ ១០​ឆ្នាំ​មាន​តែ​​​ម្ដង
 

ចុចអាន៖ វាល​ខ្សាច់​ខ្សត់​ភ្លៀង ក្លាយ​ជា​ស្ថានសួគ៌​ផ្កា​ចម្រុះ​ពណ៌

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ aljazeera, BBC
​​​​​​​​​​​​​​​​​​​​​​​