មហាសេដ្ឋី អ៊ីរ៉ង់ម្នាក់ ត្រូវបានតុលាការ កាត់ទោសប្រហារជីវិត

តេរ៉ង់៖ លោក Babak Zanjani ដែលគេស្គាល់ច្បាស់ថា ជាមហាសេដ្ឋី មួយរូបនៅក្នុង ប្រទេសអ៊ីរ៉ង់ ត្រូវបានតុលាការកាត់ទោស ប្រហារជីវិត កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ។ ប៊ីប៊ីស៊ី បានផ្សេព្វផ្សាយ យ៉ាងដូច្នេះ ។

បើតាមការអះអាងពីលោក Gholam Hossein Ejei អ្នកនាំពាក្យមួយរូបមកពីតុលាការអ៊ីរ៉ង់បានថ្លែងថា លោក Babak Zanjani ត្រូវបានជាប់ចោទពីបទពុករលួយ ហើយត្រូវបានតុលាការ សម្រេចកាត់ទោសប្រហារជីវិត រួមទាំងបក្ខពួកពីរនាក់ទៀត ដែលបានយកលុយពីក្រុមហ៊ុនប្រេងជាតិ ។

លោក Zanjani ជាទណ្ឌិតដែលត្រូវបានតុលាការសម្រេចកាត់ទោសប្រហារជីវិតចោល ហើយជនជាប់ចោទពីនាក់ទៀតជាប់ពន្ធនាគារតាមច្បាប់កំណត់ ។

គួររំលឹកថា មហាសេដ្ឋីរូបនេះមានវ័យ៤១ឆ្នាំហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីឆ្នាំ២០១៣ ៕

មហាសេដ្ឋី អ៊ីរ៉ង់ម្នាក់ ត្រូវបានតុលាការ កាត់ទោសប្រហារជីវិត